បាងកក៖ ក្រុមជួយសង្គ្រោះបានឲ្យដឹងថា អគ្គីភ័យនៅក្លឹបរាត្រីមួយក្នុងខេត្តឈុនបុរី ប្រទេសថៃ នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤០នាក់ និងជាច្រើននាក់ទៀតរងរបួស។
លោក Wisarut Petcharat បុគ្គលិកសង្គ្រោះនៅកន្លែងកើតហេតុជាមួយមូលនិធិ Sawang Rojana Thammasathan បានឲ្យដឹងថា អគ្គីភ័យដែលបានឆាបឆេះនៅម៉ោងប្រហែល ១ ទៀបភ្លឺ ត្រូវបានពន្លត់ ហើយអ្នករបួសទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
លោក Wisarut បានបន្តថា ជនរងគ្រោះក្នុងនោះមានទាំងប្រុស និងស្រី៤សុទ្ធតែជាជនជាតិថៃ។ លោកថាក្រុមរបស់លោក បានបញ្ជូនអ្នករបួស១៨នាក់ ទៅកាន់មន្ទីរពេទ្យ ក្នុងស្រុកក្នុងនោះមាន៣នាក់ របួសធ្ងន់។
លោកថា ក្លឹបនេះជាអគារ មួយជាន់ ហើយការស៊ើបអង្កេតរកមូលហេតុ នៃគ្រោះថ្នាក់កំពុងដំណើរការ៕
ប្រែសម្រួល ឈូក បូរ៉ា