ព័ត៌មានអន្តរជាតិ

“ទស្សនៈ សុភមង្គល “របស់លោក Xi Jinping ប្រធានរដ្ឋចិន “សុភមង្គលដ៏ធំបំផុត គឺការតស៊ូ ដើម្បីសុភមង្គល របស់ប្រជាជន”

តាំងពីសមាជបក្ស កម្មុយនីស្តចិនលើកទី ១៨ មក រាល់ពេលដែលលោក Xi Jinping ប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យ ការងារនៅមូលដ្ឋាន លោកតែងតែចូល ទៅក្នុងហ្វូងមហាជន ចាប់ពីខ្ពង់រាបដីលឿង រហូតដល់ភ្នំ Taihang ពីកោះភាគខាងត្បូង ទៅព្រំដែនខាងលិច ពីភូមិបរិវេណ សាលាដល់ជំរុំយោធា ឬសហគមន៍ លោកបានបន្សល់ទុកស្នាមជើង ដែលមានមនោសញ្ចេតនា ដ៏ជ្រាលជ្រៅ ។

សូមរំលើកឡើងវិញ នូវខណៈពេលដ៏កក់ក្តៅ របស់លោកប្រធានរដ្ឋ Xi និងសូមអញ្ជើញ លោកអ្នកយល់ដឹង អំពីមនោសញ្ចេតនា ជាមួយប្រជាជន របស់មេដឹកនាំប្រជាជន ដើម្បីស្វែងយល់ពី “ទស្សនៈសុភមង្គល” របស់លោក Xi Jinping ។
–បក្សកុម្មុយនីស្តចិន គឺដើម្បីបម្រើប្រជាជនចិន ។
ខែធ្នូ ឆ្នាំ ២០១២ សុន្ទរកថា ក្នុងអំឡុងពេលចុះត្រួតពិនិត្យ ការងារនៅខេត្ត Hebei ។
–បើចង់ដោះស្រាយបញ្ហា ត្រូវទៅកន្លែង ដែលប្រជាជនត្រូវការបំផុត ។

ខែកុម្ភៈ ឆ្នាំ ២០១៣ សុន្ទរកថាក្នុងអំឡុង ពេលចុះត្រួតពិនិត្យការងារ នៅខេត្ត Gansu ។
–រួមសាមគ្គីនិងដឹកនាំមហាជន តស៊ូជាមួយគ្នា ។

ផ្ទាំងពាណិជ្ជកម្ម

ខែមករា ឆ្នាំ ២០១៤ សុន្ទរកថា ក្នុងអំឡុងពេលចុះត្រួតពិនិត្យ ការងារនៅម៉ុងហ្គោលីខាងក្នុង ។
–គោលនយោបាយ របស់មជ្ឈិមបក្សល្អឬមិនល្អ អាស្រ័យ លើអ្នកភូមិសើចឬយំ ។

ខែមិថុនា ឆ្នាំ ២០១៥ សុន្ទរកថា ក្នុងអំឡុងពេល ចុះត្រួតពិនិត្យការងារ នៅខេត្ត Guizhou ។
–ការធានានិងកែលម្អជីវភាព រស់នៅរបស់ប្រជាជន គ្មានទីបញ្ចប់ឡើយ ។
ខែកុម្ភៈ ឆ្នាំ ២០១៦ សុន្ទរកថាក្នុងអំឡុង ពេលចុះត្រួតពិនិត្យការងារ នៅខេត្ត Jiangxi ។
–មជ្ឈិមបក្សនិងរដ្ឋាភិបាល គឺដើម្បីបម្រើពលរដ្ឋទូទៅ ។
ខែមិថុនាឆ្នាំ ២០១៧ សុន្ទរកថា ក្នុងអំឡុងពេលចុះត្រួតពិនិត្យ ការងារនៅខេត្ត Shanxi ។
–រិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើកិច្ចការ ដែលផ្តល់ប្រយោជន៍ ដល់ប្រជាជន ។
ខែ មេសា ឆ្នាំ ២០១៨ សុន្ទរកថាក្នុងអំឡុង ពេលចុះត្រួតពិនិត្យការងារនៅខេត្ត Hubei ។
–គិតគូរពីផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ។
ឆ្នាំ ២០១៩ សុន្ទរកថា ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារ នៅខេត្ត Gansu ។
–ការតស៊ូបម្រើប្រជាជន ជាសកម្មភាពជាក់ស្តែង ដែលមិនអាចខ្វះបាន ។
ខែកញ្ញា ឆ្នាំ ២០២០សុន្ទរកថា ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារ នៅខេត្តHunan ។
–ប្រជាជនគឺជាមាតុភូមិ ។
ខែឧសភាឆ្នាំ ២០២១ សុន្ទរកថា ក្នុងអំឡុងពេលចុះត្រួតពិនិត្យ ការងារនៅខេត្ត Henan ។
–សូមឱ្យប្រជាជនរស់នៅ ប្រកបដោយសុភមង្គល ។
ខែមករា ឆ្នាំ ២០២២ សុន្ទរកថាក្នុងអំឡុងពេល ចុះត្រួតពិនិត្យការងារនៅខេត្ត Shanxi ។

To Top