ព័ត៌មានអន្តរជាតិ

យោធាប៉ាឡេស្ទីន អះអាងថា បានបាញ់គ្រាប់រ៉ូក្កែត ១០០គ្រាប់ ចូលទឹកដីអ៊ីស្រាអ៊ែល

បរទេស ៖ ក្រុមកងកម្លាំងអ៊ីស្លាម បាឡេស្ទីន ដែលត្រូវបានគេស្គាល់ឈ្មោះថា PIJ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការបាញ់រះនូវគ្រាប់រ៉ូក្កែត របស់ខ្លួន ដល់ទៅ ១០០គ្រាប់ ចូលទៅក្នុងទឺកដីអ៊ីស្រាអ៊ែល ហើយថែមទាំងព្រមានថា នឹងមានការវាយប្រហារធ្ងន់ធ្ងរ ជាងនេះថែមទៀតផងប្រសិនបើអ៊ីស្រាអ៊ែល នៅតែបន្តសកម្មភាព។

គួរឲ្យដឹងដែរថា ការវាយប្រហារដោយរ៉ូក្កែតនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ីស្រាអ៊ែល បានបើកការវាយប្រហារ តាមអាកាសសម្លាប់ មេបញ្ជាការជាន់ខ្ពស់ម្នាក់ របស់ PIJ កាលពីយប់កន្លងទៅ នៅក្នុងតំបន់ Gaza។

ប្រភពដោយ rt.com បានឲ្យដឹងថាកាលពីព្រឹកថ្ងៃសុក្រម្សិលមិញនេះ អ៊ីស្រាអ៊ែល បានបើកការវាយប្រហារ តាមអាកាសសំដៅអគារ អាផាតមិន មួយកន្លែង ក្នុងតំបន់ Gaza និងបានធ្វើឲ្យមេបញ្ជាការជាន់ខ្ពស់ ឈ្មោះ Taysir al Jabari បានបាត់បង់ជីវិត ហើយអ៊ីស្រាអ៊ែល បានអះអាងថា ខ្លួនបានចាប់បានគោលដៅ ក្រុម PIJ ចន្លោះពី១០ទៅ២០នាក់ ផ្សេងទៀត ផងដែរ នៅក្នុងប្រតិបត្តិការនេះ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top