ព័ត៌មានអន្តរជាតិ

ចិន សម្រេចលប់ចោល កិច្ចសហប្រតិបត្តិការ សំខាន់ៗ ជាមួយអាមេរិក

" "

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសចិន បានឈានទៅដល់ការសម្រេច លប់ចោលនូវកិច្ចសហប្រតិបត្តិការ ជាមួយនឹងសហរដ្ឋអាមេរិក ទៅលើវិស័យសំខាន់ៗ ដែលរួមមាន ទាំងបញ្ហាបម្រែបម្រួល អាកាសធាតុការពិភាក្សា កម្រិតយោធា និងក៏ដូចជាកិច្ចខិតខំប្រឹងប្រែង លើបទឧក្រិដ្ឋ កម្មអន្តរជាតិផងដែរ។

ការសម្រេចចិត្តថ្មីនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងបន្ទាប់ ពីមានភាពតានតឹងខ្លាំង រវាងមហាអំណាចទាំងពីរជុំវិញ ដំណើរទស្សនកិច្ច របស់លោកស្រីប្រធានសភា អាមេរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ដែលចិន កន្លងមកតែងតែធ្វើការ ព្រមានម្តងហើយម្តងទៀត។

" "

សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ក្រសួងការបរទេស ហើយបញ្ជាក់ទៀតថា រាល់កិច្ចសន្ទនាគ្នាទាំងអស់ កម្រិតយោធា នឹងត្រូវលប់ចោលទាំងអស់ ខណៈដែលកិច្ចពីភាក្សា លើបញ្ហាបម្រែបម្រួលអាកាស ធាតុក៏នឹងត្រូវផ្អាកដូចគ្នាដែរ។

" "

ចិននៅក្រោយដំណើរ ទស្សនកិច្ចនេះ បានធ្វើការចោទប្រកាន់ថា សហរដ្ឋអាមេរិក បានព្យាយាមធ្វើការបង្កហេតុធ្ងន់ធ្ងរ ចំពោះទំនាក់ទំនងទ្វេភាគី តាមរយៈដំណើរទស្សនកិច្ច របស់មន្ត្រីជាន់ខ្ពស់អាមេរិក ដែលមិនធ្លាប់កើត មានអស់រយៈពេល២៥ឆ្នាំ កន្លងមកនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top