ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានឲ្យដឹងថា បរិបទនិងព្រឹត្តិការណ៍ ដែលនាំឱ្យមានភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ មានភាពច្បាស់លាស់ សហរដ្ឋអាមេរិក គឺជាអ្នកបង្កហេតុ និងជាអ្នកបង្កើតវិបត្តិ ។

អ្នកនាំពាក្យចិនលោកស្រី Hua Chunying បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃដោយលើកឡើងថា “ស្ថានភាពបច្ចុប្បន្នគឺ បណ្តាលមកពីលោកស្រី Pelosi និងអ្នកនយោបាយអាមេរិកដទៃទៀត” ។
លោកស្រីបានលើកឡើងថា សំណួរតៃវ៉ាន់ មិនមែនអំពីលទ្ធិប្រជាធិបតេយ្យនោះទេ ប៉ុន្តែជាបញ្ហាសំខាន់ នៃគោលការណ៍ អំពីអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។
លោកស្រី បានចោទសួរថា “ប្រសិនបើរដ្ឋអាមេរិក ចង់បំបែកខ្លួនចេញពីសហរដ្ឋអាមេរិក ហើយអះអាងថា ជាប្រទេសឯករាជ្យ ហើយបរទេសផ្តល់អាវុធ និងជំនួយនយោបាយដល់រដ្ឋនេះ តើរដ្ឋាភិបាល និងប្រជាជនអាមេរិក នឹងអនុញ្ញាតឱ្យមានរឿងនេះកើតឡើងដែរឬទេ?”

ដំណើរទស្សនកិច្ច របស់លោកស្រី Pelosi ទៅកាន់តៃវ៉ាន់ គឺជាការរំលោភ យ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ។ វាជាន់ឈ្លីយ៉ាងធ្ងន់ធ្ងរ លើបទដ្ឋានជាមូលដ្ឋាន ក្នុងទំនាក់ទំនងអន្តរជាតិ។ វាក៏បំផ្លាញអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិនយ៉ាងធ្ងន់ធ្ងរផងដែរ។ ចិនបានធ្វើគ្រប់យ៉ាង តាមលទ្ធភាពការទូត។
អ្នកនាំពាក្យរូបនេះបានចង្អុល បង្ហាញថា ប្រទេសចិនបានធ្វើសកម្មភាពក្នុងការការពារស្វ័យភាព ស្របច្បាប់ លុះត្រាតែសហរដ្ឋអាមេរិក បានបង្កើតការបង្កហេតុដ៏ធ្ងន់ធ្ងរនេះ ។ វិធានការតបតរបស់ចិនគឺចាំបាច់ ជាការព្រមានដល់ជនបង្កហេតុ និងជាជំហានមួយ ដើម្បីរក្សាអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេស ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
