ព័ត៌មានអន្តរជាតិ

Breaking News: ចិន ប្រកាសធ្វើសមយុទ្ធ បាញ់គ្រាប់ពិតថែមទៀត នៅសមុទ្រលឿង និងសមុទ្រ បូហាយ

ប៉េកាំង៖ ប្រទេសចិនបានប្រកាសនៅថ្ងៃអាទិត្យថា ខ្លួននឹងធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតថែមទៀត នៅលើសមុទ្រលឿង និងសមុទ្រ បូហៃ។

យោងតាមវែបសាយ AA.com ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២បានឱ្យដឹងថា រដ្ឋបាលសុវត្ថិភាពដែនសមុទ្ររបស់ចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនៅលើសមុទ្រ បូហាយ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ៨ ខែសីហា ដល់ថ្ងៃទី ៨ ខែកញ្ញា ខណៈដែលសមយុទ្ធមួយទៀតនៅលើសមុទ្រលឿងនឹងធ្វើឡើងនៅថ្ងៃទី ៧ ដល់ថ្ងៃទី ១៥ ខែសីហា។

ទីក្រុងប៉េកាំងបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំជុំវិញកោះតៃវ៉ាន់កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានធ្វើដំណើរទៅកោះដែលគ្រប់គ្រងដោយខ្លួនឯង ទោះបីជាមានការហាមប្រាម និងព្រមានរបស់ចិន យ៉ាងណា។

ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ជា “ខេត្តបំបែក” ពីខ្លួន ទោះបីជាតៃប៉ិបានគ្រប់គ្រងខ្លួនឯងតាំងពីឆ្នាំ ១៩៤៩ ក៏ដោយ។ ចិនបានប្តេជ្ញាថានឹងបង្រួបបង្រួមកោះនេះឡើងវិញ រួមទាំងដោយវិធីបង្ខំផង ប្រសិនបើចាំបាច់៕

ប្រែសម្រួលៈ ណៃ តុលា


To Top