CNN៖ យោធាចិនបាននិយាយថា កងកម្លាំងចិនបានចូលរួមក្នុងសមយុទ្ធដែលផ្តោតលើការវាយប្រហារលើដី និងការវាយប្រហារតាមអាកាសរយៈចម្ងាយឆ្ងាយជុំវិញកោះតៃវ៉ាន់នៅថ្ងៃអាទិត្យ លើអ្វីដែលត្រូវបានគេរំពឹងថា ជាថ្ងៃចុងក្រោយនៃសមយុទ្ធទ្រង់ទ្រាយធំដែលបានធ្វើឡើងជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចទៅកាន់កោះតៃដោយប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា បញ្ជាការ Eastern Theater នៃយោធាចិនបាននិយាយនៅថ្ងៃអាទិត្យថា ខ្លួនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងដែនទឹក និងដែនអាកាសជុំវិញកោះតៃវ៉ាន់ “តាមការគ្រោងទុក”។
បញ្ជាការនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះក្នុងគណនីផ្លូវការរបស់ខ្លួននៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo ថា “សមយុទ្ធបានផ្តោតលើការវាយប្រហារតាមផ្លូវគោករួមគ្នា និងសមត្ថភាពវាយប្រហារតាមអាកាសរយៈចម្ងាយឆ្ងាយ” ៕
ប្រែសម្រួលៈ ណៃ តុលា