តៃវ៉ាន់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ថា នៅថ្ងៃអង្គារនះ កោះតៃវ៉ាន់បានធ្វើសមយុទ្ធកាំភ្លើងធំ ដោយក្លែងធ្វើការការពារប្រឆាំង នឹងការវាយប្រហារមួយ ខណៈដែលអ្នកការទូត កំពូលរបស់ខ្លួនបានចោទប្រកាន់ ទីក្រុងប៉េកាំងថា កំពុងរៀបចំវាយលុកកោះនេះ បន្ទាប់ពីសមយុទ្ធដ៏ធំ ជាច្រើនថ្ងៃរបស់ចិន ។
ប្រទេសចិន បានចាប់ផ្តើមសមយុទ្ធផ្លូវអាកាស និងសមុទ្រដ៏ធំបំផុត របស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ កាលពីសប្តាហ៍មុនក្នុងការឆ្លើយតបយ៉ាងខឹង សម្បារចំពោះដំណើរទស្សនកិច្ច របស់ប្រធានសភា អាមេរិក លោកស្រី Nancy Pelosi ដែលជាមន្ត្រីជាន់ខ្ពស់អាមេរិក ដើម្បីទៅទស្សនាដែនកោះ ដែលគ្រប់គ្រងដោយខ្លួនឯង ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ។
កោះតៃវ៉ាន់រស់នៅក្រោមការ គំរាមកំហែងឥតឈប់ឈរ នៃការលុកលុយដោយចិន ដែលចាត់ទុកប្រទេសជិតខាងរបស់ខ្លួនជាផ្នែកនៃទឹកដីចិន នឹងត្រូវរឹបអូសនៅថ្ងៃណាមួយ ដោយកម្លាំងប្រសិនបើចាំបាច់ ។
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោកស្រី Joseph Wu បានប្រាប់ដល់សន្និសីទសារព័ត៌មាន នៅទីក្រុងតៃប៉ិ នៅថ្ងៃអង្គារនេះថា “ប្រទេសចិន បានប្រើប្រាស់សមយុទ្ធ និងសៀវភៅណែនាំយោធារបស់ខ្លួន ដើម្បីរៀបចំសម្រាប់ ការឈ្លានពានកោះតៃវ៉ាន់” ។
លោកបានបន្តថា “ចេតនាពិតប្រាកដរបស់ចិន គឺដើម្បីកែប្រែស្ថានភាពដែលស្ថិតនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងតំបន់ទាំងមូល” ។
សមយុទ្ធរបស់ក្រុងតៃប៉ិ បានចាប់ផ្តើមនៅក្នុងស្រុក Pingtung ភាគខាងត្បូងភ្លាមៗបន្ទាប់ពីម៉ោង០០និង៤០នាទីត្រូវនឹងម៉ោង៨និង៤០នាទីម៉ោងសកល ម៉ោងនៅប្រទេសសិង្ហបុរី ជាមួយនឹងការបាញ់គ្រាប់ផ្លោង និងកាំភ្លើងធំដែលបានបញ្ចប់ត្រឹមតែ១ម៉ោង ក្រោយមកនៅម៉ោង១និង៣០នាទីម៉ោងសកល ។ នេះបើតាមលោក Lou Woei-jye អ្នកនាំពាក្យនៃកងទាហានទី៨ របស់កោះតៃវ៉ាន់បានលើកឡើងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា