បរទេស៖ ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ថ្លែងនៅក្នុងកម្មវិធីមួយ កាលពីថ្ងៃអង្គារ ម្សិលមិញនេះថា លោកស្រីគ្មានការសោកស្តាយឡើយ ចំពោះដំណើរទស្សនកិច្ច ដ៏មានភាពចម្រូងចម្រាស របស់លោកស្រី ទៅកាន់កោះតៃវ៉ាន់ ហើយពណ៌នាវា ថាគឺជាដំណើរទស្សនកិច្ច ដ៏មានសារៈសំខាន់ ផងដែរ។
លោកស្រី ជាអ្នកនយោបាយមានវ័យ៨២ឆ្នាំរូបនេះ ទោះបីជាយ៉ាងណា បានបញ្ជាក់ដែរថា លោកស្រីបានការគាំទ្រ ដ៏លើសលប់ចំពោះ ដំណើរទស្សនកិច្ច លើកនេះ ហើយជាពិសេសពីសំណាក់ រដ្ឋាភិបាលកោះតៃវ៉ាន់ និងប្រជាពលរដ្ឋរបស់ពួកគេ។
ទោះបីជាយ៉ាងណាក្តី លោកស្រី Pelosi បានបន្តដែរថាជំហរបស់ចិន គឺមិនមានការពាក់ព័ន្ធទៅនឹង ដំណើរទស្សនកិច្ច លើកនេះឡើយ ទោះបីជាចិន កន្លងមកតែងតែបដិសេធ មិនព្រមឲ្យមានដំណើរទស្សនកិច្ច អ្នកណាម្នាក់ ទៅកាន់កោះតៃវ៉ាន់ ក្តី។
លោកស្រី បានថ្លែងបែបនេះថា៖ អ្វីដែលចិន បានធ្វើគឺជារឿងអ្វីដែលចិន ធ្លាប់តែបានធ្វើពីមុនដូចគ្នា ហើយវាគ្មានអ្វីដែលត្រូវប៉ះពាល់ ដល់ដំណើរ ទស្សនកិច្ច របស់ខ្ញុំឡើយ៕
ប្រែសម្រួល៖ស៊ុនលី