ព័ត៌មានអន្តរជាតិ

ប្រេងសាំង និងប្រេងម៉ាស៊ូត នៅមីយ៉ាន់ម៉ា កើនឡើងប្រមាណជា ៣ភាគរយ

" "

បរទេស៖ ធនាគារកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា បានធ្វើការប្រកាសបង្ហាញទិន្នន័យថា ស្តីអំពីតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត នៅក្នុងទីផ្សារក្នុងប្រទេស កាលពីថ្ងៃអង្គារម្សិលមិញ ដោយក្នុងនោះគេអាចមើលឃើញថា តម្លៃប្រេងសាំងនិងប្រេងម៉ាស៊ូត មានកំណើនប្រមាណជា ៣ភាគរយ ធៀបទៅនឹងតម្លៃកាលពីសប្តាហ៍មុន។

ក្នុងនោះផងដែរធនាគារកណ្តាល ក៏បានធ្វើការផ្លាស់ប្តូរអត្រាប្តូរប្រាក់ពី ១៨៥០ខ្យាត់ទៅ២១០០ខ្យាត់ ក្នុងមួយដុល្លារអាមេរិក ពី១៨៨៤,៣ខ្យាត់ទៅ២១៤៨ខ្យាត់ ក្នុងមួយអឺរ៉ូនិងពី២៧៣,៨១ខ្យាត់ ទៅ៣១១,១៣ខ្យាត់ក្នុងមួយយ័ន។

" "

នៅក្នុងរដ្ឋធានី Nay Pyi Taw ប្រេងម៉ាស៊ូតមានការ កើនឡើងប្រមាណជា២,៥ភាគរយ ទៅដល់២២៣០ខ្យាត់ ឬ១.០៦ដុល្លារអាមេរិក ក្នុងមួយលីត្រ គិតត្រឹមថ្ងៃអង្គារ ខណៈដែលក្នុងទីក្រុង Yangon វិញតម្លៃប្រេងម៉ាស៊ូត
មានការកើនឡើងប្រមាណជា ២,៥៨ភាគរយ ទៅដល់២១៨៥ខ្យាត់ ក្នុងមួយលីត្រ។

" "

គួរឲ្យដឹងដែរថា សម្រាប់ទីផ្សារប្រេងសាំង និងប្រេងម៉ាស៊ូតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គ្រប់ប្រទេសទាំងអស់ សម្រាប់មួយឆ្នាំកន្លងមកនេះ តម្លៃរបស់វាមានការកើនឡើងដល់ទៅ ១០០ភាគរយរួចមកហើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top