បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា រូបភាពបានពីផ្កាយរណប អាចបង្ហាញបានថា មូលដ្ឋានទ័ព របស់រុស្សី បានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅក្រោយហេតុការណ៍ផ្ទុះ យ៉ាងកក្រើក កាលពីថ្ងៃដើម សប្តាហ៍កន្លងមក។
មូលដ្ឋានទ័ព Saky ដែលស្ថិតនៅតំបន់ ភាគខាងលិច នៃតំបន់ Crimea និងកំពុងស្ថិត នៅក្រោមការគ្រប់គ្រង របស់ប្រទេសរុស្សី ត្រូវបានគេដឹងថា បានរងការផ្ទុះយ៉ាងខ្លាំងក្លា ជាបន្តបន្ទាប់កាលពីដើមសប្តាហ៍ កន្លងមកនិង ធ្វើឲ្យមានមនុស្សស្លាប់ យ៉ាងហោចណាស់ ម្នាក់ផងដែរ ។
ទោះបីជាយ់ាងណាក្តី អ៊ុយក្រែន មិនបានធ្វើការទទួលខុសត្រូវ ចំពោះហេតុការណ៍នេះទេ ប៉ុន្តែយោងតាមការរកឃើញភស្តុតាងមួយ ចំនួនបានអះអាងថា លទ្ធភាពនៃការវាយប្រហារ គឺជាមូលហេតុ នៃការផ្ទុះដ៏ខ្លាំងលើកនេះ។
គួរឲ្យដឹងដែរថា កាលពីថ្ងៃពុធម្សិលមិញនេះ ប្រធានាធិបតីអ៊ុយក្រែន បានធ្វើការអះអាងហើយថា ជម្លោះនៅអ៊ុយក្រែននឹង មិនអាចបញ្ចប់បានទេ បើអ៊ុយក្រែន មិនអាចត្រឡប់យកតំបន់ Crimea មកកាន់កាប់បានវិញទេនោះ៕
ប្រែសម្រួល៖ស៊ុនលី