បាម៉ាកូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ថា រដ្ឋាភិបាលម៉ាលីបានឲ្យដឹង កាលពីថ្ងៃពុធនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានម៉ាលីចំនួន ៤២នាក់បានស្លាប់ និង២២នាក់បានរងរបួស នៅក្នុងអំឡុងពេល ការវាយប្រហារភេរវកម្មនៅជិតទីក្រុង Tessit ក្នុងតំបន់ Gao ប្រទេសម៉ាលី កាលពីថ្ងៃអាទិត្យ នៅក្នុងសេចក្តីថ្លែងការណ៍មួយដាក់ដូច្នេះ ។
សេចក្តីថ្លែងការណ៍បានដាក់ថា ភេរវករប្រហែល៣៩នាក់ក៏បានស្លាប់ ក្នុងអំឡុងពេលនៃការវាយប្រហារនៅក្នុងតំបន់ “ព្រំដែន៣” ដែលមានបញ្ហា ដែលព្រំដែននៃប្រទេសម៉ាលី នីហ្សេរីយ៉ា និងបួគីណាហ្វាសូ រួមបញ្ចូលគ្នា ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ការប្រយុទ្ធដោយហឹង្សាមានរយៈពេលជាច្រើនម៉ោង” ដោយបន្ថែមថា ការធានា និងការពារជីវិតប្រជាជននៅតែជាគោលបំណងចម្បង របស់កងកម្លាំងប្រដាប់អាវុធម៉ាលី ។
សេចក្តីថ្លែងការណ៍បានដាក់ថា រដ្ឋាភិបាលបានបដិសេធ “ការវាយប្រហារដ៏ស្មុគស្មាញ និងសម្របសម្រួល” ដោយក្រុមប្រដាប់អាវុធភេរវករ “ប្រហែលជាក្រុម ISGS (រដ្ឋអ៊ីស្លាមនៅសាហារ៉ា)” ដែលបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក កាំភ្លើងធំ គ្រឿងផ្ទុះ និងគ្រាប់បែកក្នុងរថយន្ត ។
សូមបញ្ជាក់ថា ប្រទេសម៉ាលី បានប្រឈមមុខនឹងវិបត្តិសន្តិសុខ នយោបាយ និងសេដ្ឋកិច្ច ចាប់តាំងពីឆ្នាំ២០១២ដោយមានការបះបោរ ការលុកលុយរបស់ពួកជីហាដ និងអំពើហឹង្សាអន្តរសហគមន៍ បានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យមនុស្ស រាប់សែននាក់ផ្សេងទៀតផ្លាស់ទីលំនៅ នៅក្នុងប្រទេសអាហ្វ្រិកខាងលិច ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា