បរទេស៖ ក្រសួងការបរទេសកោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១១ សីហា) ថា កោះ តៃវ៉ាន់ បដិសេធគំរូ “ប្រទេសមួយ ប្រព័ន្ធពីរ” ដែលស្នើឡើងដោយទីក្រុងប៉េកាំង នៅក្នុងសៀវភៅសដែលបាន បោះពុម្ពផ្សាយក្នុងសប្តាហ៍នេះ បន្ទាប់ពីកងទ័ពរបស់ប្រទេសចិន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតមួយទៀត ខណៈដែលប្រទេសចិន បានបញ្ចប់បញ្ចប់ សមយុទ្ធយោធាដំបូងរបស់ខ្លួន។
យោងតាមសារព័ត៌មាន The Strait Times ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសកោះតៃវ៉ាន់ លោក Joanne Ou បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងតៃប៉ិ ថា មានតែប្រជាជនតៃវ៉ាន់ទេដែលអាច សម្រេចចិត្តអនាគតរបស់ខ្លួន ។
លោក Ou បានបន្ថែមថា ប្រទេសចិនកំពុងប្រើប្រាស់ដំណើរទស្សនកិច្ច របស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិ ជាលេសដើម្បីបង្កើតភាពធម្មតាថ្មីមួយ ដើម្បីបំភិតបំភ័យប្រជាជនតៃវ៉ាន់ ៕
ប្រែសម្រួល៖ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
