ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់បដិសេធផែនការ “ប្រទេសមួយ ប្រព័ន្ធពីរ” របស់ចិន បន្ទាប់ពីធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំ

បរទេស៖ ក្រសួងការបរទេសកោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១១ សីហា) ថា កោះ តៃវ៉ាន់ បដិសេធគំរូ “ប្រទេសមួយ ប្រព័ន្ធពីរ” ដែលស្នើឡើងដោយទីក្រុងប៉េកាំង នៅក្នុងសៀវភៅសដែលបាន បោះពុម្ពផ្សាយក្នុងសប្តាហ៍នេះ បន្ទាប់ពីកងទ័ពរបស់ប្រទេសចិន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតមួយទៀត ខណៈដែលប្រទេសចិន បានបញ្ចប់បញ្ចប់​ សមយុទ្ធយោធាដំបូងរបស់ខ្លួន។

យោងតាមសារព័ត៌មាន The Strait Times ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសកោះតៃវ៉ាន់ លោក Joanne Ou បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងតៃប៉ិ ថា មានតែប្រជាជនតៃវ៉ាន់ទេដែលអាច សម្រេចចិត្តអនាគតរបស់ខ្លួន ។

ផ្ទាំងពាណិជ្ជកម្ម

លោក Ou បានបន្ថែមថា ប្រទេសចិនកំពុងប្រើប្រាស់ដំណើរទស្សនកិច្ច របស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិ ជាលេសដើម្បីបង្កើតភាពធម្មតាថ្មីមួយ ដើម្បីបំភិតបំភ័យប្រជាជនតៃវ៉ាន់ ៕

ប្រែសម្រួល៖ ណៃ តុលា

To Top