ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់រុស្ស៊ី បំពេញទស្សនកិច្ច ទៅកាន់តំបន់ Donbass

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា អនុប្រធានក្រុមប្រឹក្សាសន្តិសុខ របស់ប្រទេសរុស្សីលោក Dmitry Medvedevកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើដំណើរបំពេញទស្សនកិច្ច ទៅកាន់តំបន់ Donbass ក្នុងគោលបំណងដើម្បីធ្វើការវាស់វែង និងធនាអំពីបញ្ហាសន្តិសុខ និងការត្រឡប់ទៅរស់នៅជីវិត ជាធម្មតាវិញពីសំណាក់ ពលរដ្ឋនៅក្នុងតំបន់។

លោក Medvedev បានសរសេរនៅលើបណ្តាញសង្គម Telegram របស់លោកថាបានជួបជាមួយ នឹងមេដឹកនាំរបស់តំបន់ Donbass ជាច្រើននាក់ក្នុងនាមជាអ្នកតំណាង ឲ្យលោកប្រធានាធិបតីរុស្សី Vladimir Putin ដើម្បីធ្វើជាប្រធានក្រុមពិភាក្សា ក្នុងការផ្តោតការងារអទិភាពទៅលើ កិច្ចការងារធ្វើឲ្យជីវិតរស់នៅក្នុងតំបន់ Donbass ត្រឡប់មកធម្មតាវិញ។

លោក Medvedev បានថ្លែងថា អ្នកចូលរួមនៅក្នុងកិច្ចប្រជុំទាំងអស់ បានយកចិត្តទុកដាក់ជាពិសេស ចំពោះការចុះសម្រុងគ្នានៃ ច្បាប់ថ្មីរបស់តំបន់ Donbass ជាមួយនឹងច្បាប់របស់រុស្ស៊ី ព្រមទាំងការស្ដារឡើងវិញនូវ
ហេដ្ឋារចនាសម្ព័ន្ធ ការជួសជុលមន្ទីរពេទ្យ ការរៀបចំសម្រាប់ឆ្នាំសិក្សាថ្មី ដំណោះស្រាយចំពោះបញ្ហាសង្គម និងបញ្ហាផ្សេងទៀតរបស់ពលរដ្ឋផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top