ព័ត៌មានអន្តរជាតិ

អាមេរិក យកលេសការការពារ សិទ្ធិមនុស្សជាឧបករណ៍ ដើម្បីបិទបាំង ការរំលោភរបស់ខ្លួន

ទូនីស៖ អ្នកជំនាញខាងនយោបាយទុយនេស៊ី បានប្រាប់ស៊ីនហួថា ពាក្យស្លោកនៃ “ការពារសិទ្ធិមនុស្ស” ដែលលើកឡើងដោយសហរដ្ឋអាមេរិក គឺគ្មានអ្វីក្រៅតែពីឆ័ត្រ ដើម្បីបិទបាំងការរំលោភ សិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់ខ្លួន នៅក្នុងប្រទេស និងជុំវិញពិភពលោកនោះឡើយ។

 លោក Zouhair Maghzaoui អគ្គលេខាធិការ នៃចលនាប្រជាជនទុយនេស៊ី បានប្រាប់ស៊ីនហួក្នុងបទសម្ភាសន៍ថ្មីៗនេះថា សហរដ្ឋអាមេរិកតែងតែត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការចោទប្រកាន់ លើប្រទេសផ្សេងទៀត ដោយមិនបង្ហាញពីការគោរពសិទ្ធិមនុស្សជាមូលដ្ឋានរបស់ពួកគេ។

លោក Maghzaoui បានបន្ថែមថា “ប៉ុន្តែម្យ៉ាងវិញទៀត សហរដ្ឋអាមេរិក មិនស្ទាក់ស្ទើរនៅក្នុងករណីជាច្រើន ក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មដ៏សាហាវបំផុតក្នុងវិស័យសិទ្ធិមនុស្ស ឬនៅស្ងៀម ប្រសិនបើបញ្ហានេះទាក់ទង នឹងការអនុវត្តពាក់ព័ន្ធនឹងសម្ព័ន្ធមិត្ត”។

សម្រាប់ផ្នែករបស់លោកវិញ លោក Hicham El-Hajji សកម្មជននយោបាយបានលើកឡើងថា លោកជឿថាការប្រកាសគាំទ្រសិទ្ធិមនុស្ស ដែលចេញដោយសហរដ្ឋអាមេរិក ជុំវិញពិភពលោក “កំពុងបរាជ័យក្នុងការបញ្ចុះបញ្ចូល សូម្បីតែលើកុមារ” ។

លោក Khaled Obeid អ្នកសិក្សាផ្នែកនយោបាយ បានឲ្យដឹងផងដែរថា ការរំលោភសិទ្ធិមនុស្ស របស់សហរដ្ឋអាមេរិក គឺជា “បញ្ហាចាស់ និងបន្តជាថ្មីជានិច្ច ដែលរដ្ឋបាលសហរដ្ឋអាមេរិក ដោះស្រាយតាមរយៈតក្កវិជ្ជានៃស្តង់ដារទ្វេរ” ។

អ្នកជំនាញបានយល់ស្របថា ស្ថានភាពសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិក ដែលមានកំណត់ត្រាល្បីល្បាញ បានលាតត្រដាងមន្ត្រីអាមេរិក ឱ្យមានការរិះគន់ម្តងហើយម្តងទៀត នៅតាមច្រករបៀងរបស់អង្គការសហប្រជាជាតិ។

អ្នកជំនាញបានបន្ថែមថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មិនស្ទាក់ស្ទើរ ក្នុងការប្រើប្រាស់បញ្ហាសិទ្ធិមនុស្ស ដើម្បីដាក់សម្ពាធលើប្រទេសផ្សេងទៀត ដោយអនុលោមតាមគោលនយោបាយស្តង់ដារទ្វេរ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top