ព័ត៌មានអន្តរជាតិ

Update៖ ចិន ដាក់ទណ្ឌកម្ម លើអនុរដ្ឋមន្ត្រីក្រសួង ដឹកជញ្ជូន របស់ប្រទេសសមាជិកអឺរ៉ុប ដែលបំពេញទស្សនកិច្ច នៅកោះតៃវ៉ាន់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ថា ក្រសួង ការបរទេសចិន បានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនបានដាក់ទណ្ឌកម្ម លើអនុរដ្ឋមន្ត្រីដឹកជញ្ជូន និងទំនាក់ទំនង របស់ប្រទេស លីទុយអានី លោក Agne Vaiciukeviciute សម្រាប់ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដែលជាការអភិវឌ្ឍន៍ចុង ក្រោយក្នុងជម្លោះការទូតរបស់ក្រុងប៉េកាំង ជាមួយសនឹងប្រទេសសហភាពអឺរ៉ុប ។

ក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសចិន ក៏នឹងផ្អាកការចូលរួមជាមួយក្រសួង និងកិច្ចសហប្រតិបត្តិការលើការ ដឹកជញ្ជូនរបស់លោក Vaiciukeviciute ជាមួយប្រទេសលីទុយអានី ដែលជាសាធារណរដ្ឋបាល់ទិកតូច មួយផងដែរ។

ក្រសួងដឹកជញ្ជូន និងទំនាក់ទំនងរបស់ប្រទេសលីទុយអានី បានឲ្យដឹងថា ខ្លួនសោកស្តាយចំពោះសេចក្តីប្រកាសរបស់ប្រទេសចិន ។

ក្រសួងរបស់ប្រទេសនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ថា “ក្រុងប៉េកាំងកំពុងជ្រើសរើសបន្ត និងពង្រឹងដំណើរការ នៃសកម្មភាពខុសច្បាប់ប្រឆាំង នឹងរដ្ឋសមាជិក របស់សហភាពអឺរ៉ុប (EU)” ។

“នេះមិនត្រឹមតែមិនអំណោយផល ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងរបស់ចិន ជាមួយពិភពលោក ប្រជាធិបតេយ្យប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង មានគោលនយោបាយ ដែលមិនរារាំងដល់ការ អភិវឌ្ឍន៍ ទំនាក់ទំនងដែលមានផលប្រយោជន៍ ទៅវិញទៅមកជាមួយកោះតៃវ៉ាន់ ដែលជាប្រទេសមានសេដ្ឋកិច្ច រីកចម្រើនបំផុតមួយ របស់ពិភពលោក” ។

ប្រទេសចិន ទាមទារកោះតៃវ៉ាន់គ្រប់គ្រងខ្លួន ឯងជាទឹកដីរបស់ខ្លួន និងប្រឆាំងនឹងអ្នកនយោបាយបរទេស ដែលមកទស្សនាកោះនេះ ។ កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យ បដិសេធការទាមទាររបស់ចិន ។

ការពង្រឹងទំនាក់ទំនងនាពេលថ្មីៗ នេះរបស់ប្រទេសលីទុយអានី ជាមួយនឹងកោះតៃវ៉ាន់ បានធ្វើឱ្យក្រុងប៉េកាំង មានការខឹងសម្បារ និងបាននាំឱ្យមានការធ្លាក់ចុះ នៃការនាំចេញលីទុយអានីទៅកាន់ប្រទេសចិន នៅក្នុងត្រីមាសទី១នៃឆ្នាំ នេះមកនៅត្រឹមសូន្យ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top