ព័ត៌មានអន្តរជាតិ

អ្នកជំនាញសេដ្ឋកិច្ច នាំគ្នាស្នើសុំរដ្ឋាភិបាល អាមេរិក ដោះលែងទ្រព្យបង្កក ទាំងឡាយ របស់អាហ្គានីស្ថាន

បរទេស ៖ នៅក្នុងលិខិត ជាសាធារណៈមួយ ដែលបានធ្វើឡើងដោយអ្នកជំនាញ សេដ្ឋកិច្ចប្រមាណជា៧០នាក់ បានធ្វើការទាមទារឲ្យរដ្ឋាភិបាល ទីក្រុងវ៉ាស៊ិនតោន ក្នុងការបញ្ឈប់ការបង្កកទ្រព្យសម្បតិ្ត របស់ពលរដ្ឋអាហ្កានីស្ថាន និងរដ្ឋាភិបាលអាហ្គានីស្ថាន ដែលធ្វើឡើងតាំងតែ ពីឆ្នាំទៅនោះ ទៀតទៅហើយប្រគល់ ទៅឲ្យពលរដ្ឋ អាហ្គានីស្ថានវិញទាំងអស់ ។

ការបង្កកទ្រព្យសម្បត្តិ ដែលបានធ្វើឡើងតាំងតែពីពេល ដែលក្រុមតាលីបង់ បានធ្វើការគ្រប់គ្រង ប្រទេសអាហ្គានីស្ថាន ទាំងមូលបានធ្វើឲ្យស្ថានភាព សេដ្ឋកិច្ច របស់ប្រទេស កាន់តែអាក្រក់ឡើង ទោះក្នុងស្ថានភាពអត់ឃ្លាន រួចទៅហើយនិងបូកបញ្ចុលទាំងបញ្ហាកូវីដផង និងបញ្ហាបង្កកទ្រព្យ សម្បត្តិដោយអាមេរិកនិងបណ្តា ប្រទេសផ្សេងទៀតផង ។

អ្នកជំនាញសេដ្ឋកិច្ច ដែលមានប្រភព មកពីអាមេរិកផ្ទាល់ផង អង់គ្លេសឥណ្ឌាបារាំងកាណាដាអូស្ត្រាលី និងប្រេស៊ីល បានបង្ហាញរួមគ្នា នូវក្តីព្រួយបារម្ភយ៉ាងខ្លាំងក្លា ចំពោះស្ថានភាពសេដ្ឋកិច្ច និងស្ថានភាពរស់នៅ របស់ពលរដ្ឋអាហ្គានីស្ថាន នៅពេលនេះហើយបានអះអាងថា អាមេរិកនៅតែអាចដើរតួយ៉ាងសំខាន់ នៅក្នុងកិច្ចការងារធ្វើឲ្យល្អប្រសើរឡើង វិញនៅពេលនេះ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា តាលីបង់ បានចូលកាន់កាប់អាហ្គានីស្ថាន ទាំងស្រុងកាលពីឆ្នាំ២០២១ បន្ទាប់មកអាមេរិក បានបង្កកទ្រព្យសម្បត្តិរបស់អាហ្គានីស្ថាន សរុប ដែលមានទំហំដល់ទៅ ៧ពាន់លានដុល្លារ ភាគច្រើនជាទុនបម្រុង របស់ប្រទេសពីគណនេយ្យ របស់ធនាគារកណ្តាល នៃប្រទេសអាហ្គានីស្ថាន៕

ប្រែសម្រួល៖ស៊ុនលី

To Top