ព័ត៌មានអន្តរជាតិ

ចិន នឹងបញ្ជូនយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះ ព្រមានជាមុននៅលើអាកាស ទៅប្រទេសថៃ

បរទេស៖ ក្រសួងការពារជាតិចិន បាននិយាយកាលពីថ្ងៃសៅរ៍ថា យន្តហោះចម្បាំងចិន យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះព្រមានជាមុននៅលើអាកាស នឹងត្រូវបញ្ជូនទៅប្រទេសថៃដើម្បីធ្វើសមយុទ្ធរួមគ្នា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធដែលមានឈ្មោះថា Falcon Strike 2020 នឹងធ្វើឡើងនៅថ្ងៃអាទិត្យនៅឯមូលដ្ឋានទ័ពអាកាស Udorn Royal Thai នៅភាគខាងជើងប្រទេសថៃ ក្បែរព្រំដែនជាមួយប្រទេសឡាវ។

សមយុទ្ធនឹងរួមបញ្ចូលសកម្មភាពដូចជា ការគាំទ្រផ្លូវអាកាស ការវាយប្រហារលើគោលដៅដីគោក និងការដាក់ពង្រាយកងទ័ពទាំងតូច និងធំ។

ក្រសួងបាននិយាយទៀតថា គោលដៅនៃសមយុទ្ធនេះគឺ “ដើម្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និងមិត្តភាពរវាងកងទ័ពអាកាសនៃប្រទេសទាំងពីរ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងជំរុញការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៃទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-ថៃ”។

ការប្រកួតសង្រ្គាមនឹងធ្វើឡើង ចំពេលមានភាពតានតឹងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកើនឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់នៅដើមខែសីហា។ ប្រទេសចិន ដែលចាត់ទុកកោះគ្រប់គ្រងដោយខ្លួនឯងថាជាផ្នែកនៃទឹកដីរបស់ខ្លួន បានខឹងសម្បារចំពោះការផ្លាស់ប្តូរនេះ ហើយបានឆ្លើយតបដោយការរៀបចំសមយុទ្ធទ័ពជើងទឹក និងទ័ពអាកាសដ៏ធំបំផុតមិនធ្លាប់មាននៅជុំវិញកោះតៃវ៉ាន់៕

ប្រែសម្រួលៈ ណៃ តុលា 

To Top