បរទេស៖ យោងតាមការអះអាង របស់មន្ត្រីជាន់ខ្ពស់ម្នាក់ របស់ប្រទេសឥណ្ឌានៅធនាគារជាតិ បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន បានធ្វើការសាកសួរនូវសំណួរជាច្រើន ពាក់ព័ន្ធទៅនឹងផលិតផល ជាប្រេងឆៅរបស់រុស្សីដែល
ត្រូវបានចោទប្រកាន់ថា បាននាំចូលទៅអាមេរិកតាមរយៈ ឈ្មួញកណ្តាលជាប្រទេសឥណ្ឌា។
លោក Michael Patra ទេសាភិបាលរងនៃធនាគារជាតិឥណ្ឌា បានបញ្ជាក់ថា រតនាគារជាតិអាមេរិក បានធ្វើការសាកសួរអំពីរបាយការណ៍ ដែលខ្លួនបានរកឃើញថា នាវារបស់ឥណ្ឌាបានធ្វើការដោះដូរ ប្រេងជាមួយនឹងនាវាផ្ទុកប្រេង របស់រុស្សីនៅច្រកផ្លូវសមុទ្រ ហើយនាំយកវាទៅកាន់ផែនៃរដ្ឋ Gujarat មុនពេលដែលត្រូវបានឆ្លងកាត់ ការផលិតហើយនាំចេញ ទៅកាន់សហរដ្ឋអាមេរិក។
រំលឹកដែរថាអាមេរិកបានធ្វើការ ប្រកាសហាមប្រាមក្នុងការនាំចូល នូវប្រេងនិងផលិតផលប្រេងរបស់រុស្សីទាំងអស់ មកកាន់ប្រទេសរបស់ខ្លួន តាំងតែពីដើមឆ្នាំមកម្ល៉េះជាផ្នែកមួយ នៃទណ្ឌកម្មប្រឆាំងរដ្ឋាភិបាល ក្រុងមូស្គូដែលបានធ្វើការ
លុកលុយទៅលើប្រទេសអ៊ុយក្រែន។
ឥណ្ឌាមួយរយៈចុងក្រោយនេះ មិនសូវជាត្រូវបានគេមើលឃើញថា បានធ្វើការទិញយកប្រេងរបស់រុស្សីទៀតដែរ ពីព្រោះតាំងតែពីខែមិនាមកម្ល៉េះ ឥណ្ឌាបានធ្វើការទិញយកប្រេងថោកៗ ពីឥណ្ឌាមួយគុណនឹង១០ យកមកទុកក្នុងស្តុករួចទៅហើយ ហើយបានក្លាយទៅជាអ្នកផ្គត់ផ្គង់ប្រេង ឲ្យឥណ្ឌាច្រើនជាងគេបំផុតទី២ បន្ទាប់ពីប្រទេសអ៊ីរ៉ាក់គិតត្រឹម ខែមិថុនាកន្លងមក ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
