ព័ត៌មានអន្តរជាតិ

ចិន បញ្ជូននាវាមុជទឹក បំបាំងកាយថ្មីបំផុត ទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ខណៈភាពតានតឹងកំពុងកើនឡើង

ប៉េកាំង៖ ចិន បានបញ្ជូននាវាមុជទឹកបំបាំងកាយថ្មីបំផុត របស់ខ្លួន ទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ខណៈភាពតានតឹង កើនឡើងដោយសារ ការគាំទ្ររបស់អាមេរិក លើកោះនេះ។ ដូចដែលបានឃើញ នៅក្នុងរបាយការណ៍មួយ នាវាមុជទឹកវាយប្រហារ របស់កងទ័ពជើងទឹករំដោះប្រជាជន បានចូលបម្រើក្នុងខែកក្កដា ឆ្នាំ២០២២។

យោងតាមសារព័ត៌មាន Naval News នាវាមុជទឹកត្រូវបានបង្ហាញ ដល់កងនាវាចរសមុទ្រខាងកើតរបស់ចិន ដែលមានទីតាំងនៅ ជាប់នឹងកោះតៃវ៉ាន់។ កងនាវាមានប្រឆាំងដោយផ្ទាល់នូវ ការគ្រប់គ្រងប្រតិបត្តិការរបស់តៃវ៉ាន់ នៅក្នុងតំបន់នោះ។

នាវាមុជទឹកប្រភេទថ្មីនេះ មានភាពលេចធ្លោជាងនាវាផ្សេងទៀត ដែលកំពុងបម្រើការនាពេលបច្ចុប្បន្ន។ ជាងនេះទៅទៀត នាវាមុជទឹកថ្មីនេះ គឺជានាវាចុងក្រោយដែលមាន បច្ចេកវិទ្យានាវាមុជទឹក មិនមែននុយក្លេអ៊ែររបស់ចិន។

នាវាមុជទឹកថ្មីនេះ ដែលត្រូវបានចាត់ថ្នាក់ជា សមាជិកប្រភេទ 039 Yuan Class ប៉ុន្តែប្រហែលជាត្រូវបានគេកំណត់ថា ជាប្រភេទ 039C វាមានភាពខុសគ្នាដោយ មើលឃើញពីប្រភេទ 039A និង Type 039B ដោយសារនាវានេះ មានភាពខុសផ្លែកពីនាវាផ្សេងទៀត។

ហេតុផលមួយក្នុងចំណោមហេតុផល សម្រាប់ក្ដោងរាងកោងរបស់នាវា គឺកាត់បន្ថយការតាមដានពីប្រព័ន្ធរ៉ាដា ដែលមានន័យថា នាវានេះ សង្កត់ធ្ងន់លើការបំបាំងកាយ នៅពេលធ្វើប្រតិបត្ដិការ។

យោងតាមប្រភពព័ត៌មាន កងអនុសេនាធំវាយលុក (នាវាមុជទឹកប្រភេទថ្មីនេះ) ត្រូវបាននាំយកទៅទីក្រុងសៀងហៃ សម្រាប់ការកែប្រែចុងក្រោយ បន្ទាប់ពីទទួលបានការសាងសង់ នៅទីក្រុងវូហាន។ បន្ទាប់ពីត្រូវបានដាក់ពង្រាយជាងមួយឆ្នាំមុន នាវានេះត្រូវបានដាក់ឱ្យបម្រើការ ជាមួយកងទ័ពជើងទឹកប្រទេសចិន។

ការដាក់ពង្រាយនេះ បានកើតឡើងនៅទីស្នាក់ការកណ្តាល កងនាវាសមុទ្រខាងកើតរបស់ PLAN ក្នុងទីក្រុង Ningbo ។ នាវាមុជទឹកបំបាំងកាយថ្មីបំផុត មានទីតាំងនៅមូលដ្ឋាននាវាមុជទឹក Daxie Dao ជាមួយនឹងនាវា Yuan Class ចាស់ៗ។ មូលដ្ឋាននេះនៅជិតនឹង មូលដ្ឋានទ័ពជើងទឹកជាច្រើន ហើយត្រូវបានការពារ ដោយប្រជុំកោះថ្ម ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top