តូក្យូ ៖ ប្រទេសជប៉ុននៅថ្ងៃចន្ទនេះ បានប្រារព្ធខួបលើកទី៧៧ នៃការចុះចាញ់របស់ខ្លួន នៅក្នុងសង្គ្រាមលោកលើកទីពីរ ខណៈដែលការលុកលុយជិត ៦ខែរបស់រុស្ស៊ីលើ អ៊ុយក្រែន នាំមកនូវការយកចិត្តទុកដាក់ជាថ្មី ចំពោះសារៈសំខាន់នៃសន្តិភាព។
ពិធីដែលឧបត្ថម្ភដោយរដ្ឋាភិបាល ដើម្បីកាន់ទុក្ខដល់បុគ្គលិកយោធា ប្រហែល ២,៣លាននាក់ និងជនស៊ីវិល ៨០ម៉ឺននាក់ ដែលបានបាត់បង់ជីវិត ក្នុងសង្រ្គាមនៅខាងភាគីជប៉ុន គ្រោងនឹងចាប់ផ្តើមនៅមុនថ្ងៃត្រង់ ក្នុងទីក្រុងតូក្យូ ទោះបីជាក្នុងលក្ខណៈតិចតួច សម្រាប់ ៣ឆ្នាំជាប់គ្នា ដោយសារតែប្រទេសនេះប្រឈមមុខនឹងមេរោគរាតត្បាតកូវីដ-១៩ ។
វានឹងជាលើកដំបូង សម្រាប់ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ក្នុង ការចូលរួមក្នុងពិធី រំលឹកវិញ្ញាណក្ខន្ធ នៅ Nippon Budokan ចាប់ តាំង ពី លោកចូល កាន់ តំណែង កាលពីខែតុលា មុនហើយនឹងមានអ្នកចូលរួមប្រហែល ១០០០នាក់ ដែលតិចជាង ៥០០០នាក់នៅសម័យមុនកូវីដ-១៩។
ការផ្តោតសំខាន់គឺទៅលើថា តើលោក Kishida ដែលជាសមាជិកគណបក្សសេរីនិយមនៃគណបក្សប្រជាធិបតេយ្យសេរីនិយម នឹងប៉ះលើការឈ្លានពាន ក្នុងសម័យសង្រ្គាមរបស់ជប៉ុន នៅអាស៊ីឬយ៉ាងណា។
អ្នកស្នងតំណែងមុនពីរនាក់របស់លោក គឺ Yoshihide Suga និង Shinzo Abe ដែលត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើងតែម្នាក់ឯងកាលពីខែមុន បានបដិសេធមិនធ្វើដូច្នេះនោះទេ។
ទោះបីជាបានសន្យាថា នឹងមានការរួមចំណែករបស់ប្រទេសជប៉ុន ចំពោះសន្តិភាពពិភពលោក ក៏ដោយ ប៉ុន្តែលោក អាបេ ដែលបានត្រលប់មកវិញ សម្រាប់តំណែងជានាយករដ្ឋមន្ត្រីទីពីរ របស់គាត់កាលពីចុងឆ្នាំ២០១២ មិនបាននិយាយអំពីការឈ្លានពាន និងវិប្បដិសារីនោះទេ ប៉ុន្តែអ្វីដែលមេដឹកនាំជប៉ុន បានធ្វើនៅក្នុងពិធីរំលឹកប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៤ ៕
ប្រែសម្រួល ឈូក បូរ៉ា