ព័ត៌មានអន្តរជាតិ

ពិព័រណ៍អន្តរជាតិ ផ្លូវសូត្រលើកទី៦ ទាក់ទាញពាណិជ្ជករ នៃប្រទេសនិង តំបន់ជាង៧០ឱ្យចូលរួម

ថ្ងៃទី ១៤ ខែសីហា ពិព័រណ៌អន្តរជាតិ ផ្លូវសូត្រលើកទី៦ និង ជាពិព័រណ៍កិច្ចសហប្រតិបត្តិការ វិនិយោគនិងពាណិជ្ជកម្ម រវាងតំបន់ភាគខាងកើត និងខាងលិចចិន បានសម្ពោធបើកនៅទីក្រុងXi`an ខេត្ត Shhanxi ភ្ញៀវកិត្តិយសនិង ពាណិជ្ជករអន្តរជាតិ ដែលមកពីប្រទេសនិងតំបន់ក្រៅដែនចំនួន ៧០ ដូចជាកូរ៉េខាងត្បូង ថៃ សិង្ហបុរីជាដើម និងពាណិជ្ជករចិន ជាច្រើនបានចូលរួមសកម្មភាព តាមអនឡាញនិងនៅកន្លែងផ្ទាល់ ដើម្បីជំរុញការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” និងចែករំលែកឱកាសថ្មី នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ។

លោកLiFei ឧបការីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានចូលរួមពិធីសម្ពោធនិងលើកឡើងថា រយៈពេល ៩ ឆ្នាំបន្ទាប់ពីការលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” មានភាពកាន់តែងាយស្រួល ការបណ្តាក់ទុន និងសហប្រតិបត្តិការទទួលបានការអភិវឌ្ឍថ្មី កិច្ចសហប្រតិបត្តិការពហុភាគី-ទ្វេភាគីនិងក្នុងតំបន់ទទួលបានសមិទ្ធផលថ្មី។ កាលពីខែមករាឆ្នាំនេះ កិច្ចព្រមព្រៀង ទំនាក់ទំនងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមាន ដែលបានពន្លឿនការបង្កើតតំបន់ពាណិជ្ជកម្ម សេរីក្នុងបណ្តាញ “ខ្សែក្រវាត់និងផ្លូវ”៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top