ព័ត៌មានអន្តរជាតិ

អ្នកចូលរួមផ្តល់មតិ ចំនួន ៧៨,៣៤ % លើពិភពលោកសម្គាល់ថា សេដ្ឋកិច្ចរបស់ចិន ក្លាយជាក្បាលម៉ាស៊ីន របស់ពិភពលោក

តាមការស្ទង់មតិ ទូទាំងពិភពលោកស្តីពី “ប្រទេសចិនក្នុងយុគសម័យថ្មី” ដែលធ្វើឡើងក្នុងប្រទេស ចំនួន ២២ នៃទ្វីបចំនួន ៥ បានបង្ហាញថា ប្រជាជន នៅក្រៅប្រទេស ភាគច្រើន បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល នៃការអភិវឌ្ឍរបស់ប្រទេសចិន ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ អ្នកចូលរួមផ្តល់ មតិចំនួន ៧៨.៣៤ % លើពិភពលោកសម្គាល់ថា សេដ្ឋកិច្ចរបស់ចិន បានក្លាយជាក្បាលម៉ាស៊ីន របស់ពិភពលោក ដែលបានបំពេញ បន្ថែមជំនឿចិត្ត និងកម្លាំងរស់រវើក ដល់សេដ្ឋកិច្ចសកលលោក ។

ប្រទេសនៅតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” មានប្រជាជនលើសពី ៦០% នៃចំនួនសរុបប្រជាជន ពិភពលោក និងមានបរិមាណសរុបសេដ្ឋកិច្ចប្រហែល ៣០% នៃបរិមាណសរុប សេដ្ឋកិច្ចពិភពលោក ។ ការស្ទង់មតិលើកនេះបង្ហាញថា សមាមាត្រ នៃបណ្តាប្រទេសនៅតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” ដែលវាយតម្លៃខ្ពស់ចំពោះសេដ្ឋកិច្ចចិន គឺខ្ពស់ជាងប្រទេស ដែលមិនមែនជាប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” ដែលមានដល់ទៅ ៨៤,១៣% ។ នៅក្នុងការស្ទង់មតិលើកនេះ បើប្រៀបធៀបជាមួយ នឹង ប្រទេសរីកចម្រើន អ្នកចូលរួមផ្តល់មតិ ដែលមកពីប្រទេស កំពុងអភិវឌ្ឍន៍ បានបង្ហាញពីទំនុកចិត្ត កាន់តែខ្លាំងលើសេដ្ឋកិច្ចចិន ដែលមានចំនួន ៨៤,០២% ៕ អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

To Top