ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បាញ់គ្រាប់រ៉ូក្កែត សំដៅទីតាំងស្តុកកាកសំណល់ រោងចក្រនុយក្លេអ៊ែរ

បរទេស៖ អាជ្ញាធរក្នុងតំបន់បានថ្លែងប្រាប់ ទៅកាន់សារព័ត៌មានរបស់រុស្សី កាលពីថ្ងៃអង្គារម្សិលមិញនេះថា កងកម្លាំងយោធាអ៊ុយក្រែន បានធ្វើការបាញ់គ្រាប់រ៉ូក្កែតជាច្រើនគ្រាប់ តំរង់ប្រព័ន្ធធ្វើឲ្យត្រជាក់ និងទីតាំងស្តុកកាកសំណល់ របស់រោងចក្រនុយក្លេអ៊ែរ Zaporozhye នៅក្នុងតំបន់ Energodar។

អជ្ញាធររូបនេះបានបន្តព្រមានដែរថា ប្រសិនបើការបាញ់រ៉ូក្កែតចំគោលដៅ បានទទួលជោគជ័យមែននោះលទ្ធផល នឹងធ្វើឲ្យមានការបែកធ្លាយ ធាតុវិទ្យុសកម្មដ៏ធំមួយ ស្មើទៅនឹងប្រភេទគ្រាប់បែក Dirty Bomb យ៉ាងដូច្នេះដែរ។

អជ្ញាធរបានបញ្ជាក់បែបនេះថា៖ គ្រាប់មីស៊ីលជាច្រើនគ្រាប់បានហៅសំដៅទីតាំង ហើយមានចំងាយជិតទៅនឹងកន្លែងស្តុក តែ១០ម៉ែត្រប៉ុណ្ណោះ ពីស្តុកប្រេង៥០ម៉ែត្រ និង២០០ម៉ែត្រផ្សេងទៀត។

មកដល់ពេលនេះភាគីខាងរុស្សី បានស្នើសុំឲ្យយូអិននិងទីភ្នាក់ងារអាតូមិក អន្តរជាតិ IAEA ក្នុងការធ្វើដំណើរមកធ្វើការស៊ើបអង្កេតផ្ទាល់ នៅលើទីតាំងនេះផងដែរ ប៉ុន្តែហាក់ដូចជាមិនសូវទទួលបាន ការគាំទ្រឡើយ៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top