ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី រំពឹងធ្វើឲ្យបាន កំណើនសេដ្ឋកិច្ច ៥,៣ភាគរយ នៅឆ្នាំក្រោយ

បរទេស៖ ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី លោក Joko Widodo កាលពីថ្ងៃអង្គារម្សិលមីញនេះ បានប្រកាសថាប្រទេសឥណ្ឌូនេស៊ី បានប្តេជ្ញាចិត្តក្នុងការធ្វើឲ្យបាន នូវកំណើនសេដ្ឋកិច្ចជាតិ ៥,៣ភាគរយ និងអត្រាអតិផរណាត្រឹមតែ ៣,៣ភាគរយប៉ុណ្ណោះ នៅត្រឹមឆ្នាំ២០២៣ខាងមុខនេះ។

លោក Widodo បានបន្តទៀតថាតួលេខ ដែលលោកបានប្រកាសនេះ គឺជាផ្នែកមួយនិងជាតួលេខ ដែលផ្អែកទៅលើទិន្នន័យជាក់ស្តែង របស់ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ការវិវត្តទូទៅនៅក្នុងប្រទេស ធៀបទៅនឹង ការប្រកួតប្រជែង និងឧបសគ្គនានា ដែលឥណ្ឌូនេស៊ី កំពុងមានផងដែរ។

លោក Widodo បានបញ្ជាក់បែបនេះថា៖ ពួកយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ក្នុងការថែរក្សានិរន្តភាព និងភាពខ្លាំង នៃសេដ្ឋកិច្ចរបស់យើង។ឥណ្ឌូនេស៊ីនឹងពង្រឹងកិច្ចការងារ ផលិតកម្មការបើកទ្វាស្វាគមន៍ អ្នកវិនិយោគក្នុងនិងក្រៅប្រទេស ការបង្កើតឱកាសការងារ ឲ្យពលរដ្ឋគ្រប់រូប ដើម្បីឲ្យសេដ្ឋកិច្ចទទួលបាន កំណើនតាមគោលដៅ។

គួរឲ្យដឹងដែរថា គិតត្រឹមខែកក្កដា អត្រាអតិផរណាបានកើនឡើង ដល់កំណត់ត្រាចាស់ប្រមាណជា ៤,៩៤ភាគរយធៀប ទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅ៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top