ព័ត៌មានអន្តរជាតិ

អាមេរិក ត្រូវការពេលវេលា ដើម្បីសិក្សាការឆ្លើយតប របស់អ៊ីរ៉ង់ ចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ប៉ុន្តែការពិភាក្សា គឺស្ថិតនៅក្នុង ដំណាក់កាលចុង ក្រោយហើយ

វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងត្រូវការ “ពេលវេលាខ្លះ” ដើម្បីសិក្សាពីការឆ្លើយតបរបស់អ៊ីរ៉ង់ ចំពោះសំណើរបស់សហភាពអឺរ៉ុប ក្នុងការធ្វើឱ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរឡើងវិញ ប៉ុន្តែបានឲ្យដឹងថា ការចរចាគឺឥឡូវនេះនៅក្នុងដំណាក់កាល ចុងក្រោយរបស់ពួកគេ។

លោក Ned Price អ្នកនាំពាក្យក្រសួង ការបរទេសបានឲ្យដឹងថា “យើងកំពុងសិក្សាការឆ្លើយតប ដោយបញ្ជាក់ពីការទទួលការ ឆ្លើយតប របស់សហរដ្ឋអាមេរិក ចំពោះសំណើរព្រាងចុងក្រោយ ដែលមានបំណងរក្សាទុកផែនការ សកម្មភាពទូលំទូលាយរួមឆ្នាំ២០១៥ (JCPOA) ។

លោកបានលើកឡើងថា “អាមេរិកនឹងត្រូវការពេលវេលាខ្លះ ដើម្បីសង្ខេបនូវអ្វីដែលបានផ្តល់ដល់អឺរ៉ុប ហើយជាលទ្ធផលអ្វីដែលត្រូវបានផ្តល់ឱ្យយើង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។

កាលពីថ្ងៃចន្ទ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ISNA បានចុះផ្សាយថា ទីក្រុងតេអេរ៉ង់ រំពឹងថានឹងមានការឆ្លើយតបពីលោកខាងលិច ក្នុងរយៈពេលពីរថ្ងៃ។ លោក Price បានលើកឡើងថា ដំណើរការអនុម័តរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការពិគ្រោះយោបល់ ឯកជនជាមួយអឺរ៉ុប ប៉ុន្តែបានកត់សម្គាល់ថា កិច្ចពិភាក្សាឥឡូវនេះស្ថិតនៅក្នុង ដំណាក់កាលចុងក្រោយហើយ ។

គួរបញ្ជាក់ថា សេចក្តីព្រាងបច្ចុប្បន្ន នៃកិច្ចព្រមព្រៀងនេះ បានចំណាយពេល ១៦ ខែនៃកិច្ចចរចាដោយប្រយោល រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយមានការសម្របសម្រួល ពីសហភាពអឺរ៉ុប។

មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប បានឲ្យដឹងនៅថ្ងៃទី០៨ ខែសីហាថា ការផ្តល់ ជូនចុងក្រោយ ត្រូវបានធ្វើឡើង ហើយការឆ្លើយតបត្រូវ បានរំពឹងទុកក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ខាងមុខ ។ លោក បានបង្ហាញក្តីសង្ឃឹមថា អ្នកចរចាអ៊ីរ៉ង់ នឹងធ្វើការចរចាចុងក្រោយយ៉ាងយកចិត្តទុកដាក់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top