ព័ត៌មានអន្តរជាតិ

ចិន នឹងដាក់ទណ្ឌកម្ម លើបេសកជនតៃវ៉ាន់ ប្រចាំអាមេរិក និង ៦នាក់ផ្សេងទៀត ចំពេលមានភាពតានតឹង

" "

ប៉េកាំង ៖ ប្រទេសចិនបានឲ្យដឹងថា ខ្លួននឹងដាក់ទណ្ឌកម្មរួមទាំងការហាមប្រាម ការចូល មកកាន់ លោក Hsiao Bi-khim ឯកអគ្គរដ្ឋទូត ពិតប្រាកដរបស់តៃវ៉ាន់ ប្រចាំនៅសហរដ្ឋអាមេរិក និង ៦នាក់ផ្សេងទៀត ចំពេលមានភាពតានតឹង ឆ្លងច្រកសមុទ្រកើនឡើង ដោយដាក់ស្លាកពួកគេថាជា “អ្នកផ្តាច់ខ្លួនឯករាជ្យតៃវ៉ាន់ដ៏សាហាវ” ។

ប្រទេសចិន បានដាក់វិធានការ ជាបន្តបន្ទាប់ ដើម្បីឆ្លើយតប នឹងដំណើរទស្សនកិច្ច របស់ប្រធានសភា តំណាងរាស្រ្ត អាមេរិកលោកស្រី Nancy Pelosi ទៅកាន់ កោះ ប្រជាធិបតេយ្យ ដែលគ្រប់គ្រង ដោយខ្លួនឯង កាលពីដើម ខែនេះ។

" "

អ្នកនាំពាក្យការិយាល័យការងារ តៃវ៉ាន់របស់បក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាច បានអះអាងថា សកម្មភាពរបស់កងកម្លាំង បំបែកខ្លួនបានក្លាយទៅជា “កាន់តែអាក្រក់” ក្នុងអំឡុង ពេលដំណើរ ទស្សនកិច្ចរបស់លោកស្រី Pelosi ដោយបង្ហាញពី “ភាពរឹងចចេស” របស់ពួកគេក្នុងការស្វែង រកឯករាជ្យភាពរបស់កោះនេះ។

" "

ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ ជាខេត្តរបស់ខ្លួន ដើម្បីបង្រួបបង្រួមជាមួយដីគោកឡើងវិញ ដោយប្រើកម្លាំង ប្រសិនបើចាំបាច់នោះ បានឆ្លើយតបទៅនឹង ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ អាមេរិកលំដាប់ទីបី ជាមួយនឹងសមយុទ្ធយោធាទ្រង់ទ្រាយធំ ជុំវិញកោះ និងការរឹតបន្តឹងពាណិជ្ជកម្មមួយចំនួន ក្នុងចំណោមប្រទេសដទៃទៀត ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួង ការបរទេសតៃវ៉ាន់ លោកស្រី Joanne Ou បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារថា កោះនេះបដិសេធមិនទទួលយកការ បំភិតបំភ័យ និងការគំរាមកំហែង ដោយរបបផ្តាច់ការនោះទេ ដោយសំដៅលើប្រទេសចិន។

លោកស្រី Ou បានលើកឡើងថា “តៃវ៉ាន់គឺជាប្រទេស ប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយច្បាប់ ហើយយើងមិនមែនជាអ្វី ដែលចិនអាចជ្រៀតជ្រែក បាននោះទេ។ លោកស្រីបានបន្ថែមថា សកម្មភាពរបស់ទីក្រុងប៉េកាំង ជាថ្មីម្តងទៀតបង្ហាញពីប្រតិកម្មហួស ហេតុរបស់ខ្លួន និងការប៉ុនប៉ងចាប់យកឱកាស ដើម្បីបង្កើតវិបត្តិ ៕

To Top