ព័ត៌មានអន្តរជាតិ

សភាពការណ៍ សិទ្ធិមនុស្សជនជាតិភាគតិចរបស់ចិន ស្ថិតក្នុងដំណាក់កាលល្អបំផុត ក្នុងប្រវត្តិសាស្ត្រ

ថ្ងៃទី ១៧ ខែសីហា  ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិនបានធ្វើសន្និសីទកាសែតក្រោមប្រធានបទ«ប្រទេសចិនក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ» អ្នកទទួលខុសត្រូវពាក់ព័ន្ធបានបង្ហាញអំពីសមិទ្ធផលនិងវិធានការនៃបុព្វហេតុសាមគ្គីភាពនិងវឌ្ឍនភាពជនជាតិក្នុងយុគសម័យថ្មីរបស់ចិន។  

លោកZhaoYong អនុប្រធានគណៈកម្មាធិការកិច្ចការជនជាតិជាតិចិនបានថ្លែងថា បន្ទាប់ពីសមាជបក្សលើកទី១៨មក  បុព្វហេតុសាមគ្គីភាពនិងវឌ្ឍនភាពជនជាតិក្នុងយុគសម័យថ្មីរបស់ចិនទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ។ សភាពការណ៍សិទ្ធិមនុស្សជនជាតិភាគតិចរបស់ចិនគឺស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ 

ប្រទេសចិនជាប្រទេសបង្រួបបង្រួមពហុជនជាតិ ដែលមានជនជាតិចំនួន 56  និងប្រជាជនចំនួន១៤០០លាននាក់ បានអនុវត្តនយោបាយអភិវឌ្ឍន៍ដែលគ្រប់ជនជាតិមានសិទ្ធិស្មើគ្នា សាមគ្គីគ្នា ភូមិភាគស្វយ័តជនជាតិភាគតិច  គ្រប់ជនជាតិមានភាពរុងរឿងរួមគ្នា ។ នៅប្រទេសចិន បណ្តាជនជាតិមិនថាចំនួនមនុស្សច្រើនក្តី តិចក្តី ប្រវត្តិសាស្ត្រជនជាតិយូរក្តីខ្លីក្តី កម្រិតអភិវឌ្ឍន៍ខ្ពស់ក្តីទាបក្តី គឺមានសមភាព។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក   ជនកក្រីក្រសរុបចំនួន 3121 ម៉ឺននាក់នៅតំបន់ជនជាតិភាគតិចរបស់ចិនបានចេញពីភាពក្រីក្រទាំងស្រុង  ។ នៅជំហានក្រោយ ចិននឹងជំរុញឱ្យតំបន់ជនជាតិភាគតិចអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់៕វិទ្យុមិត្តភាពកម្ពុជាចិន

To Top