បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan និងនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Yair Lapid បានបើកជំនួបពិភាក្សាគ្នាមួយតាមទូរស័ព្ទ កាលពីថ្ងៃម្សិលមិញនេះបន្ទាប់ពី ប្រទេសទាំងពីរបានដាក់ការ សម្រេចចិត្តរួមគ្នាថា នឹងរៀបចំឡើងវិញនូវ ទូតតំណាងប្រទេសជាលើកដំបូង ចាប់តាំងតែពីឆ្នាំ២០១៨ ។
នៅអំឡុងនៃកិច្ចពិភាក្សា តាមទូរស័ព្ទនេះផងដែរលោក Erdogan បានធ្វើការកោតសរសើរយ៉ាងខ្លាំង ចំពោះដំណើរការនៃទំនាក់ទំនង រវាងប្រទេសតួគីនិងអ៊ីស្រាអ៊ែល ព្រមទាំងដំណើរការការងារ ដែលប្រព្រឹត្តទៅតាមអ្វីដែលជា ក្របខណ្ឌដែលធ្លាប់ ត្រូវបានអនុឡោមនៅអំឡុងពេល នៃដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីអ៊ីស្រាអ៊ែល Isaac Herzog និងនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Yair Lapid កន្លងមកទៅកាន់ទីក្រុងអង់ការ៉ា។
លោក Erdogan បាននិយាយថា លោកពិតជាមានការគាំទ្រយ៉ាងខ្លាំង ចំពោះដំណើរការវិវត្តទៅនៃ កិច្ចសហប្រតិបត្តិការនិងកិច្ចពិភាក្សា រវាងអ៊ីស្រាអ៊ែលនិងតួគី ទៅលើគោលការណ៍ទ្វេភាគី ដែលមានមូលដ្ឋានប្រកបដោយ និរន្តភាពហើយជាការឆ្លើយតបតួគី នឹងធ្វើការរៀបចំអគ្គរដ្ឋទូត ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ឲ្យបានឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
