បាកដាដ៖ មន្ត្រីជាន់ខ្ពស់ និងមេដឹកនាំនយោបាយរបស់ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃពុធបានអំពាវនាវឱ្យអ្នកស្មោះត្រង់ ចំពោះបព្វជិតនិកាយស៊ីអ៊ីតដ៏លេចធ្លោ Moqtada al-Sadr ឱ្យចូលរួមក្នុងកិច្ចសន្ទនាថ្នាក់ជាតិមួយ ដើម្បីបំបែកភាពជាប់គាំង នយោបាយរបស់ប្រទេស។
នៅក្នុងកិច្ចប្រជុំមួយដែល ត្រូវបានចូលរួមដោយប្រធានាធិបតីអ៊ីរ៉ាក់លោក Barham Salih ប្រធានសភាលោក Mohammed al-Halbousi តំណាងពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិប្រចាំ ប្រទេសអ៊ីរ៉ាក់លោក Jeanine Hennis-Plasschaert និងមេដឹកនាំនៃកងកម្លាំង នយោបាយជាតិអ៊ីរ៉ាក់ អ្នកចូលរួមបានសម្តែង ការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះ ការស្វែងរកដំណោះស្រាយ ចំពោះវិបត្តិទាំងអស់តាមរយៈការសន្ទនា ដើម្បីរក្សាឯកភាពនៃប្រទេសអ៊ីរ៉ាក់ សន្តិសុខ និងស្ថិរភាពរបស់ប្រជាជន”។
អ្នកចូលរួមនៃកិច្ចប្រជុំក៏បាន អំពាវនាវឱ្យបញ្ចប់គ្រប់ទម្រង់នៃវិស័យ ប្រព័ន្ធផ្សព្វផ្សាយ ឬការកើនឡើងផ្នែកនយោបាយ ហើយបានជំរុញឱ្យអ្នកដើរតាមលោក al-Sadr នៅក្នុងចលនា Sadrist ដែលបានធ្វើបាតុកម្មអង្គុយនៅមុខ ដើម្បីចូលរួមក្នុងកិច្ចសន្ទនាថ្នាក់ជាតិ ប៉ុន្ដែលោក Al-Sadr និងអ្នកដើរតាមរបស់លោកបាន អវត្តមានពីកិច្ចប្រជុំកាលពីថ្ងៃពុធ។
មេដឹកនាំបានព្រមព្រៀងបន្តកិច្ចសន្ទនា ដើម្បីគូរផែនទីផ្លូវច្បាប់ និងរដ្ឋធម្មនុញ្ញ ដើម្បីដោះស្រាយភាពជាប់គាំងបច្ចុប្បន្ន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ការផ្លាស់ប្តូរម្តងទៀតទៅកាន់ការ បោះឆ្នោតតាមរយៈការ បោះឆ្នោតមុនកាលកំណត់ មិនមែនជាព្រឹត្តិការណ៍ពិសេស ក្នុងប្រវត្តិសាស្ត្រនៃបទពិសោធន៍ លទ្ធិប្រជាធិបតេយ្យ នៅពេលដែលវិបត្តិនយោបាយ ឈានដល់ទីបញ្ចប់នោះទេ” ដោយសំអាងលើលទ្ធភាព នៃការរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតថ្មី ដែលទាមទារដោយលោក al-Sadr ៕
ប្រែសម្រួល ឈូក បូរ៉ា