តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសពីការត្រៀមខ្លួនរបស់អ៊ីរ៉ង់ សម្រាប់ការអនុវត្ត “ភ្លាមៗ” នៃកិច្ចព្រមព្រៀង ដែលមានស្រាប់ជាមួយ សហរដ្ឋអាមេរិក ស្តីពីអ្នកទោស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Nasser Kanaani អ្នកនាំពាក្យរបស់ក្រសួង បានធ្វើការកត់សម្គាល់ក្នុងការឆ្លើយតប ទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីមតិយោបល់របស់សហរដ្ឋអាមេរិក លើបញ្ហាអ្នកទោស នេះបើយោងតាមគេហទំព័រ របស់ក្រសួង។
លោកវានលើកឡើងថា “តាមរយៈការអនុវត្ត កិច្ចព្រមព្រៀងនេះ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលបាន ជនជាតិអ៊ីរ៉ង់ស្លូតត្រង់ ដែលជាប់គុកនៅសហរដ្ឋអាមេរិក ត្រូវបានដោះលែង អ្នកដែលបានក្លាយជាជនរងគ្រោះ នៃអំពើអយុត្តិធម៌ ដោយប្រព័ន្ធតុលាការ នៃប្រទេសនេះ លើការចោទប្រកាន់មិនពិត នៃការរំលោភលើទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ដ៏ឃោរឃៅ និងខុសច្បាប់”។
លោក Kanaani បានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ “ភាគីអាមេរិក ជំនួសឱ្យការធ្វើសកម្មភាព និងលុបបំបាត់ឧបសគ្គ នៅក្នុងវិស័យនេះ គឺគ្រាន់តែសម្តែងការឃោសនា ប្រឆាំងនឹងអ៊ីរ៉ង់ប៉ុណ្ណោះ” ។
កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជំរុញឱ្យប្រទេសអ៊ីរ៉ង់ ដោះលែងជនជាតិអាមេរិក-អ៊ីរ៉ង់ ដែលជាប់ពន្ធនាគារ នៅក្នុងប្រទេសនេះ ប៉ុន្ដែអ៊ីរ៉ង់ បានឲ្យដឹងថា មនុស្សទាំងនេះ ត្រូវបានចាប់ដាក់គុក ដោយបទចោទប្រកាន់ ចារកម្ម។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសថា ការផ្លាស់ប្តូរអ្នកទោស ជាមួយសហរដ្ឋអាមេរិក ត្រូវបានពិភាក្សា នៅខាងក្រៅកិច្ចចរចានុយក្លេអ៊ែរ នៅទីក្រុងវីយែន៕ ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
