ព័ត៌មានអន្តរជាតិ

អាមេរិក គាំទ្រពេញទំហឹងឲ្យអ៊ុយក្រែន វាយប្រហារទៅលើតំបន់ Crimea

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត Politico កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកពិតណាស់ជាមានការ គាំទ្រយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់ អ៊ុយក្រែនទៅលើតំបន់ Crimea
ដរាបណាពួកគេបាន ហៅសកម្មភាពនេះថាគ្រាន់តែ ជាការការពារខ្លួនប៉ុណ្ណោះ។

ប្រភពដដែលបានធ្វើការ ស៊ើបសួរទៅកាន់មន្ត្រីជាន់ខ្ពស់ និងជិតស្និទ្ធម្នាក់របស់រដ្ឋាភិបាលលោក Joe Biden ហើយបានទទួលព័ត៌មានច្បាស់ទៀតថា អាមេរិកនឹងមិនរារាំងឡើយចំពោះការសម្រេចចិត្តវាយប្រហារ ទៅលើឧបទ្វីបមួយនេះ ប្រសិនបើរដ្ឋាភិបាល ទីក្រុងគៀវគិតថា វាគឺជារឿងដ៏មានសារៈសំខាន់ដែលចាំបាច់។

គួរឲ្យដឹងដែរថា ជាប្រវត្តិសាស្ត្រចន្លោះពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០១៤តំបន់ Crimea នេះគឺជាផ្នែកមួយនៃប្រទេសអ៊ុយក្រែនប៉ុន្តែក្រោយមក ក៏បានធ្វើការបោះឆ្នោតប្រជាមតិដើម្បីទៅរួបរួមជាមួយនឹងរដ្ឋាភិបាល នៃទីក្រុងមូស្គូជំនួសវិញ។

នៅក្នុងផងដែរមន្ត្រីរដ្ឋាភិបាល របស់អ៊ុយក្រែនម្នាក់ក៏បានអះអាងស្រដៀងគ្នាដែរថា សារគាំទ្ររបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Joe Bidenក៏បានទៅដល់ដៃរបស់អ៊ុយក្រែនហើយដែលវាកាន់តែច្បាស់ ចំពោះការសម្រេចចិត្ត
របស់ទីក្រុងគៀវចំពោះតំបន់ Crimea នៅពេលនេះ៕

ប្រែសម្រួល៖ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top