ព័ត៌មានអន្តរជាតិ

ចិន ប្រឆាំងដាច់ខាត ចំពោះសេចក្ដីព្រាងច្បាប់ បន្ទះឈីបរបស់

ប៉េកាំង៖ អាមេរិក ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា Chips and Science Act ដែលត្រូវបានអនុម័តដោយសភា សហរដ្ឋអាមេរិក មានបទប្បញ្ញត្តិ ដែលដាក់កម្រិតលើសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគធម្មតា របស់ក្រុមហ៊ុនពាក់ព័ន្ធនៅក្នុងប្រទេសចិន ដែលជាការរើសអើង ហើយនឹងបង្ខូចខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor សកល និងរំខានដល់ពាណិជ្ជកម្មអន្តរជាតិ ។

ច្បាប់របស់សហរដ្ឋអាមេរិក គឺជាគោលនយោបាយគាំទ្រ ឧស្សាហកម្ម ដែលមានលក្ខណៈខុសប្លែកគ្នា ធម្មតាជាមួយនឹងការឧបត្ថម្ភធន យ៉ាងច្រើនដែលត្រូវផ្តល់ជូនដល់វិស័យបន្ទះឈីបរបស់សហរដ្ឋអាមេរិក នេះបើតាមអ្នកនាំពាក្យ ក្រសួងលោក Shu Jueting បានប្រាប់សន្និសីទសារព័ត៌មានមួយ ។

លោក Shu បានលើកឡើងថា សេចក្តីព្រាងច្បាប់របស់សហរដ្ឋអាមេរិក គួរតែត្រូវបានអនុវត្តស្រប តាមច្បាប់ពាក់ព័ន្ធរបស់ WTO និងគោលការណ៍បើកចំហ តម្លាភាព និងមិនរើសអើង ហើយមានអំណោយផល ដល់ការរក្សាសន្តិសុខ និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល ហើយជៀសវាងការបែកបាក់ ។

លោក Shu បានបន្ដថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសេចក្តីព្រាងច្បាប់នេះ ហើយនឹងបន្តអនុវត្តតាមវឌ្ឍនភាព នៃការអនុវត្តរបស់ខ្លួន ដោយបន្ថែមថា ប្រទេសចិននឹងចាត់វិធានការខ្លាំងក្លា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់ខ្លួននៅពេលចាំបាច់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top