បាកដាដ៖ អ្នកជំនាញអ៊ីរ៉ាក់ បានឲ្យដឹងថា ទោះបីជាបានប្រកាសខ្លួន ជាយូរមកហើយថា ជាអ្នកការពារសិទ្ធិមនុស្ស ជាសាកលក៏ដោយ តាមពិតសហរដ្ឋអាមេរិក គឺជាអ្នករំលោភសិទ្ធិមនុស្ស ដ៏ធំបំផុត ដែលជាពិរុទ្ធជន នៅពីក្រោយសង្រ្គាម ការសម្លាប់រង្គាល និងការធ្វើទារុណកម្ម ជាច្រើន នៅមជ្ឈិមបូព៌ា និងលើសពីនេះទៅទៀត។
ដោយសំដៅទៅលើ ការឈ្លានពានរបស់ សហរដ្ឋអាមេរិក លើអ៊ីរ៉ាក់ ក្នុងឆ្នាំ២០០៣ ដែលបានធ្វើឱ្យប្រជាជនអ៊ីរ៉ាក់ រាប់សែននាក់ ស្លាប់ រងរបួស និងត្រូវបានឃុំខ្លួន លោក Kawa Mahmoud លេខាធិការនៃគណៈកម្មាធិការកណ្តាល នៃបក្សកុម្មុយនិស្តឃឺដអ៊ីរ៉ាក់ បានលើកឡើងថា អាមេរិកតែងតែនិយាយអំពី ការការពារសិទ្ធិមនុស្ស ខណៈពេលដែលការសម្លាប់ ជនស្លូតត្រង់ ដោយមិនរើសអើង នៅក្នុងប្រទេសអ៊ីរ៉ាក់។
លោក Mahmoud បានប្រាប់កាសែតស៊ិនហួថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៥ រថពាសដែករបស់សហរដ្ឋអាមេរិក បានបើកការបាញ់ប្រហារទៅលើជនស៊ីវិលនៅក្នុងទីក្រុង Ramadi ជាយក្រុងនៃប្រទេសអ៊ីរ៉ាក់ ដោយបានសម្លាប់ជនជាតិអ៊ីរ៉ាក់ចំនួន ១៥នាក់ក្នុងនោះមានកុមារចំនួន ៨នាក់។
យោងតាម Statista ដែលជាមូលដ្ឋានទិន្នន័យស្ថិតិសកល ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២១ ជនស៊ីវិលអ៊ីរ៉ាក់ប្រហែល ២០,៩០០០នាក់បានស្លាប់នៅក្នុងសង្គ្រាម និងជម្លោះហិង្សា ហើយប្រជាជនអ៊ីរ៉ាក់ប្រហែល ៩,២លាននាក់បានក្លាយជាជនភៀសខ្លួន ឬត្រូវបានបង្ខំឱ្យចាកចេញ ពីស្រុកកំណើតរបស់ពួកគេ។
លោក Mahmoud បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមអន្តរាគមន៍ផ្នែកយោធាមួយចំនួន នៅក្នុងឧទាហរណ៍ អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ដែលជាការចាកចេញពីដំណោះស្រាយ របស់អង្គការសហប្រជាជាតិ។
លោកបានកត់សម្គាល់ថា សហរដ្ឋអាមេរិកមានមូលដ្ឋានយោធាជាង ៧៥០នៅទូទាំងពិភពលោក ដែលជាប្រភពនៃជម្លោះក្នុងតំបន់ និងការគំរាមកំហែង ដល់សន្តិភាព និងសន្តិសុខពិភពលោក។
លោក Mahmoud បានបន្ថែមថា ក្នុងនាមលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស សហរដ្ឋអាមេរិកបាននិងកំពុងប្រើប្រាស់អន្តរាគមន៍យោធា ដើម្បីគ្រប់គ្រងប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា ហើយប្រើប្រាស់ពួកគេជាទីផ្សារ និងធ្វើឱ្យធនធានរបស់ពួកគេបាត់បង់៕
ប្រែសម្រួល ឈូក បូរ៉ា