ព័ត៌មានអន្តរជាតិ

UN ថ្កោលទោសយ៉ាងខ្លាំង ទៅលើការវាយប្រហារដោ យបំផ្ទុះគ្រាប់បែក នៅឯព្រះវិហារអ៊ីស្លាមមួយ នៅអាហ្វហ្គានីស្ថាន

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ថា បេសកកម្មជំនួយរបស់អង្គការ សហប្រជាជាតិ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហៅកាត់ថា (UNAMA) កាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោស លើការវាយប្រហារយ៉ាងធ្ងន់ធ្ងរ មកលើព្រះវិហារអ៊ីស្លាមមួយកន្លែង នៅក្នុងរដ្ឋធានីកាប៊ុល ។

UNAMA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “យើងមិនពេញចិត្តចំពោះការ វាយប្រហារកាលពីម្សិលមិញ នៅក្នុងវិហារអ៊ីស្លាមមួយក្នុងទីក្រុងកាប៊ុល ដែលជាការបំផ្ទុះចុងក្រោយបង្អស់ នៃការបំផ្ទុះដ៏គួរឱ្យព្រួយបារម្ភ ដែលបានសម្លាប់មនុស្សជាង ២៥០នាក់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជាចំនួនខ្ពស់បំផុតនៃ ជនរងគ្រោះស៊ីវិលប្រចាំខែនៅក្នុងឆ្នាំមុន” ។

ការផ្ទុះដ៏ធំមួយបានវាយលុកពេញ ព្រះវិហារអ៊ីស្លាមដែលមាន ក្រុមមនុស្សក្នុងអំឡុងពេល អធិស្ឋានពេលល្ងាចកាលពីថ្ងៃពុធ ដោយបានធ្វើឱ្យមនុស្ស ៣៣នាក់រងរបួស និង២១នាក់ផ្សេងទៀត រួមទាំងអ៊ីម៉ារបស់វិហារអ៊ីស្លាមគឺលោក Amir Muhammad Kabuli ។

មិនទាន់មានពាក្យថា អ្នកណាជាអ្នកនៅពីក្រោយការ វាយប្រហារនៅទីក្រុងកាប៊ុលនៅឡើយ ខណៈកន្លែងបំផ្ទុះត្រូវបានបិទ។

ចំពេលស្ថានភាពសន្តិសុខ កាន់តែយ៉ាប់យ៉ឺនក្នុងប្រទេស អង្គការសហប្រជាជាតិ អំពាវនាវឱ្យអាជ្ញាធរតាលីបង់ “ចាត់វិធានការជាក់ស្តែង” ដើម្បីទប់ស្កាត់អំពើភេរវកម្មគ្រប់ទម្រង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។

UNAMA បានលើកឡើងថា “សហគមន៍ងាយរងគ្រោះគួរតែ ត្រូវបានផ្តល់ការគាំទ្របន្ថែម ហើយជនល្មើសត្រូវបាន នាំយកមកយុត្តិធម៌” ។ “យើងសូមចូលរួមរំលែក ទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារនៃអ្នកស្លាប់ និងការសង្គ្រោះអ្នករបួសកាន់តែឆាប់រហ័ស” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top