អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ថា តួកគី កំពុងស្វែងរកការដោះស្រាយ វិវាទជាមួយរុស្ស៊ី ទាក់ទងនឹងការសាងសង់ រោងចក្រថាមពលនុយក្លេអ៊ែរ ដែលនេះជាធាតុផ្សំសំខាន់នៃ កិច្ចសហប្រតិបត្តិការ ថាមពលទ្វេភាគីដែលកំពុងរីកចម្រើន ។
រោងចក្រ Akkuyu សាងសង់ដោយសាជីវកម្ម ថាមពលនុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ីនៅខេត្ត Mersin ភាគខាងត្បូង តួកគី បានកំណត់កាលបរិច្ឆេទប្រតិបត្តិការ សម្រាប់ម៉ាស៊ីនរ៉េអាក់ទ័រទីមួយ នៅឆ្នាំ២០២៣ ដោយរោងចក្រទាំងមូលរំពឹងថា នឹងដំណើរការនៅឆ្នាំ២០២៥ ។
លោក Mithat Rende អតីតឯកអគ្គរដ្ឋទូតតួកគី និងជាអ្នកវិភាគលើកិច្ចការថាមពល រោងចក្រ Akkuyu ដែលបានចាប់ផ្តើមជាមួយនឹង កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលឆ្នាំ២០១០រវាងតួកគី និងរុស្ស៊ីគឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ។
លោក Rende ដែលជាសមាជិកនៃគណៈប្រតិភូតួកគី ដែលបានចរចាកិច្ចព្រមព្រៀង រោងចក្រនុយក្លេអ៊ែរជាមួយរុស្ស៊ី បានប្រាប់ស៊ិនហួថា “រោងចក្រថាមពល Akkuyu មានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់តួកគី ព្រោះវាត្រូវតែធ្វើការឆ្ពោះទៅរក ការពង្រឹងសន្តិសុខថាមពលនៃការផ្គត់ផ្គង់” ។
លោក Rende បានលើកឡើងថា “យើងត្រូវសាងសង់ និងដំណើរការរោងចក្រថាមពល Akkuyu ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន … រ៉េអាក់ទ័រទីមួយនឹងដំណើរការ នៅឆ្នាំ២០១៨ ប៉ុន្តែមានការពន្យារពេលច្រើនពេក” ដោយកត់សម្គាល់ថាការពន្យារពេលថ្មី អាចកើតឡើងដោយសារសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ តួកគី វិបត្តិក៏ដូចជាទណ្ឌកម្មលោកខាងលិចថ្មីៗ ដែលដាក់លើរុស្ស៊ីដោយសារជម្លោះរុស្ស៊ី និងអ៊ុយក្រែន ។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីថាមពលតួកគី លោក Fatih Donmez បានលើកឡើងថា រដ្ឋាភិបាលរបស់លោកកំពុងស្វែងរក ការដោះស្រាយជម្លោះផ្លូវច្បាប់រវាង Rosatom និងអ្នកម៉ៅការក្នុងស្រុក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា