ព័ត៌មានអន្តរជាតិ

EU បង្ហាញផែនការ ស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ

" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ Al Jazeera កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា សំណើរមួយរបស់ប្លុកអឺរ៉ុប ដែលបានបញ្ជូនទៅឲ្យទីក្រុង Vienna ដើម្បីធ្វើឲ្យរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានបញ្ចូលទាំងលក្ខខណ្ឌ ក្នុងការដកយកទណ្ឌកម្មទាំងអស់ ភ្លាមពីក្រុមហ៊ុនចំនួន ១៦០របស់អ៊ីរ៉ង់ រួមទាំងធនាគារផងដែរ។

សំណើរដែលត្រូវបានអឹរ៉ុបហៅថា ជាសំណើរចុងក្រោយឬ Final ដែលក្នុងនោះមានរួមទាំងដំណាក់កាល សម្រាប់ដំណើរការចំនួន និងមានរយៈពេល ១២០ថ្ងៃ ក្នុងការអនុវត្តឲ្យបានពេញលេញ។

" "

ប្រភពដដែលបានបញ្ជាក់ទៀតថា នៅក្រោយកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាភ្លាម ធនាគារអ៊ីរ៉ង់ចំនួន១៧ និងក្រុមហ៊ុនអាជីវកម្មអ៊ីរ៉ង់ចំនួន១៥០ នឹងត្រូវលប់ចោលចេញពីបញ្ជី ដាក់ទណ្ឌកម្មភ្លាមដើម្បីធានាឲ្យអ៊ីរ៉ង់ អាចផ្តល់ការប្តេជ្ញាចិត្តច្បាស់ ជាមួយនឹងកិច្ចព្រមព្រៀង។

" "

ក្រៅពីនោះគេអាចជឿជាក់ទៀតថា ការអនុវត្តកិច្ចព្រមព្រៀង នឹងមានទាំងការបញ្ចប់ការបង្កកទ្រព្យសម្បត្តិ របស់អ៊ីរ៉ង់ដែលមានទំហំ ៧ពាន់លានដុល្លារ ចេញពីធនាគាររបស់កូរ៉េខាងត្បូងផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top