ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីនថ្មី គ្រោងបំពេញទស្សនកិច្ចលើកដំបូង ទៅឥណ្ឌូនេស៊ី និងសិង្ហបុរី

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីថ្មីហ្វីលីពីន Ferdinand Romualdez Marcos នឹងត្រូវបំពេញទស្សនកិច្ច ទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងប្រទេសសិង្ហបុរីនៅខែក្រោយនេះ។

កាលវិភាគនេះបានក្លាយទៅជា ដំណើរទស្សនកិច្ចលើកដំបូង ក្នុងអាណត្តិថ្មីរបស់លោក ទៅកាន់ប្រទេសក្រៅ គិតចាប់តាំងតែពីថ្ងៃទី៣០ ខែមិថុនា ដែលលោកបានទទួលតំណែង។

ប្រភពដដែលបានបន្តទៀតថា ដំណើរទស្សនកិច្ចរបស់លោក Marcos នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកញ្ញា នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកញ្ញា នៅក្នុងប្រទេសសិង្ហបុរី ។

ក្រៅពីនោះផងដែរហ្វីលីពីន ក៏បានអះអាងដែរថាលោក Marcos ក៏នឹងទំនងជាអាចធ្វើដំណើរ ទៅបំពេញទស្សនកិច្ច
នៅទីស្នាក់ការកណ្តាល របស់អង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉កផងដែរ នៅក្នុងខែកញ្ញានេះដូចគ្នា ៕

ប្រែសម្រួល៖ ស៊ុន លី

To Top