ប៉េកាំង៖ ដំណើរទស្សនកិច្ចដ៏អាក្រក់របស់លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ទៅកាន់តំបន់តៃវ៉ាន់របស់ប្រទេសចិន បានរំលោភលើអធិបតេយ្យភាពរបស់ប្រទេសចិន និងបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
ជំនួសឱ្យការទទួលស្គាល់ និងកែតម្រូវកំហុសរបស់ខ្លួន ភាគីអាមេរិក បានចោទប្រកាន់ចិនថាបានបញ្ចេញប្រតិកម្មហួសហេតុ និងធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់អន្តរជាតិ ដែលជាការបង្ហាញដ៏គួរឱ្យភ្ញាក់ផ្អើលនៃទង្វើចាស់របស់ខ្លួនរបស់ចោរដែលស្រែកថា “បញ្ឈប់ចោរ!”។
គោលការណ៍ចិនតែមួយ គឺជាផ្នែកនៃសណ្តាប់ធ្នាប់ពិភពលោកក្រោយសង្គ្រាមលោកលើកទី២ ហើយទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម ដើម្បីប្រជែងនឹងគោលការណ៍នេះ។
មានចិនតែមួយគត់នៅលើពិភពលោក ហើយតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ចិន។ សេចក្តីថ្លែងការណ៍ទីក្រុងគែរ ដែលបានចេញផ្សាយនៅឆ្នាំ១៩៤៣ បានកំណត់ថាទឹកដីទាំងអស់ ដែលជប៉ុនបានលួចពីប្រទេសចិន ដូចជាប្រទេសចិនភាគឦសាន កោះតៃវ៉ាន់ និងកោះ Penghu គួរតែត្រូវបានប្រគល់ឱ្យប្រទេសចិនវិញ។
សេចក្តីប្រកាស Potsdam ដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៤៥ បានរំលឹកឡើងវិញនូវលក្ខខណ្ឌនៃសេចក្តីប្រកាសទីក្រុងគ៊ែរ នឹងត្រូវអនុវត្ត។ ទាំងអស់នេះចង្អុលទៅការពិត ដែលមិនអាចប្រកែកបានថា តៃវ៉ាន់ ជារបស់ចិន។
ឯកសារទាំងពីរនេះ រួមជាមួយនឹងឯកសារផ្សេងទៀត ដែលមានឥទ្ធិពលផ្នែកច្បាប់នៃច្បាប់អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះផ្នែកច្បាប់ដ៏សំខាន់សម្រាប់ការកសាងរួមគ្នានៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម ហើយបានដើរតួនាទីយ៉ាងសំខាន់ និងវិជ្ជមានក្នុងការបង្រួបបង្រួមសមិទ្ធិផលឈ្នះៗរបស់ពិភពលោកប្រឆាំងនឹងសង្គ្រាមហ្វាស៊ីស និងរក្សាសន្តិភាពពិភពលោក។
ដោយបំពានគោលការណ៍ចិនតែមួយ ភាគីអាមេរិក កំពុងប្រឈមនឹងឥទ្ធិពលផ្លូវច្បាប់នៃឯកសារទាំងពីរ។ នោះបានជាន់ឈ្លីលើការពិត និងយុត្តិធម៌ប្រវត្តិសាស្ត្រ ធ្វើឱ្យខូចសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម និងបទដ្ឋានជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងបានបង្អាប់សមិទ្ធិផលនៃសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។
ការប្រឈមនឹងសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាមដោយគ្មានសីលធម៌នឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ប្រព័ន្ធអន្តរជាតិជាមួយអង្គការសហប្រជាជាតិជាស្នូល និងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិ បានរក្សាទំនាក់ទំនងអន្តរជាតិ ដែលមានស្ថេរភាពជារួម៕
ប្រែសម្រួល ឈូក បូរ៉ា