បរទេស៖ មហាសេដ្ឋីជនជាតិចិនមួយរូប ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល ១៣ ឆ្នាំនៅក្នុងប្រទេសចិន ហើយក្រុមហ៊ុនរបស់លោកក៏ត្រូវបានពិន័យជាប្រាក់ជាង ៨ ពាន់លានដុល្លារ ថែមទៀត។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា តុលាការនៅទីក្រុងសៀងហៃ បាននិយាយថា លោក Xiao Jianhua និងក្រុមហ៊ុនរបស់លោកឈ្មោះ Tomorrow Holdings ត្រូវបានចោទប្រកាន់ពីបទកេងបន្លំ និងសំណូក។
លោក Xiao ដែលជាមហាសេដ្ឋីម្នាក់ ក្នុងចំណោមអ្នកមានបំផុតរបស់ប្រទេសចិន ត្រូវបានគេឃើញចុងក្រោយ ត្រូវបានបណ្តេញចេញពីសណ្ឋាគារប្រណីតមួយ ក្នុងទីក្រុងហុងកុងក្នុងឆ្នាំ ២០១៧ ។
មិនមានពាក្យដំណឹងផ្លូវការណាមួយ ពីលោកនោះទេ ចាប់តាំងពីពេលនោះមក រហូតដល់ស្ថានទូតកាណាដាបាននិយាយក្នុងខែកក្កដាថា លោក Xiao នឹងប្រឈមមុខនឹងការជំនុំជម្រះ។ ការជំនុំជម្រះត្រូវបានគេនិយាយថា បានចាប់ផ្តើមកាលថ្ងៃទី ៤ ខែកក្កដា។
លោក Xiao និងក្រុមហ៊ុនរបស់លោក ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទ “ស្រូបយកប្រាក់បញ្ញើសាធារណៈ ដោយខុសច្បាប់ រំលោភលើទំនុកចិត្តក្នុងការប្រើប្រាស់ ទ្រព្យសម្បត្តិដែលបានប្រគល់ និងការប្រើប្រាស់មូលនិធិខុសច្បាប់” នេះបើសេចក្តីថ្លែងការណ៍របស់តុលាការក្រុងសៀងហៃ ដែលដកស្រង់ដោយសារព័ត៌មាន AFP បាននិយាយថា។ ក្រុមហ៊ុនរបស់លោក Tomorrow Holdings មានទោសពី “ឧក្រិដ្ឋកម្មនៃការសូកប៉ាន់”ផងដែរ ។
លោក Xiao និងក្រុមហ៊ុនរបស់លោក “បានបំពានយ៉ាងធ្ងន់ធ្ងរ លើបទបញ្ជាគ្រប់គ្រងហិរញ្ញវត្ថុ” និង “ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខហិរញ្ញវត្ថុរបស់រដ្ឋ” ។
តុលាការបាននិយាយថា លោក Xiao បានសារភាពកំហុស ហើយបានសហការជាមួយអាជ្ញាធរ ហើយដូច្នេះការដាក់ទណ្ឌកម្មរបស់ពួកគេក៏ឲត្រូវបានកាត់បន្ថយ៕ ប្រែសម្រួល៖ ណៃ តុលា