ព័ត៌មានអន្តរជាតិ

កូនស្រីមនុស្សដ៏ជំនិតរបស់លោក Putin ផ្ទុះស្លាប់ក្នុងរថយន្ត កណ្តាលទីក្រុងមូស្គូ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយកាលពីយប់មិញនេះ បានឲ្យដឹងថា កូនស្រីរបស់មនុស្សដ៏ជំនិត របស់លោកប្រធានាធិបតីរុស្សី បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ ដែលសង្ស័យថាជាការបំផ្ទុះ នៅក្នុងរថយន្តនាទីក្រុងមូស្គូ។

នាង Darya Dugina អាយុ២៩ឆ្នាំបានស្លាប់ភ្លាមៗ ក្រោយហេតុការណ៍ផ្ទុះ ក្នុងរថយន្តមួយស្ថិតនៅក្នុងទីក្រុងមូស្គូ នេះបើយោងតាមការបញ្ជាក់ ដោយក្រុមការងារស៊ើបអង្កេត ដែលគេអាចជឿជាក់បានដែរថា ឪពុករបស់នាងនោះទេ ដែលជាគោលដៅពិតប្រាកដ នៃការវាយប្រហារលើកនេះ។

ឪពុករបស់នាង Duguina ដែលមានឈ្មោះថា Alexander Dugin គឺជាសាស្ត្រាចារ្យទស្សនៈវិទូ ដ៏ល្បីល្បាញរបស់រុស្សី និងត្រូវបានគេដាក់ងារថា ជាខួរក្បាលរបស់លោក Putin ឬ Putin’s brain ផងដែរនិងគឺជាមនុស្សដែលមាន ទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយនឹង លោកប្រធានាធិបតីរុស្សីរូបនេះ។

លោក Alexander Dugin និងកូនស្រីបានធ្វើដំណើរ ទៅចូលរួមក្នុងវិធីបុណ្យមួយ ក្នុងទីក្រុងដែលល្ងាចឡើងលោក នឹងមានផែនការបង្រៀន នៅសកលលវិទ្យាល័យផងដែរ ប៉ុន្តែក្នុងពេលត្រឡប់មកវិញ លោកបានសម្រេចចិត្ត ធ្វើការប្រើប្រាស់មធ្យោបាយ ផ្សេងពីគ្នាជំនួសវិញ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top