ព័ត៌មានអន្តរជាតិ

អ្នកប្រាជ្ញជប៉ុន ៖ ដំណើរទស្សនកិច្ច របស់លោកស្រី Pelosi ទៅតៃវ៉ាន់ របស់ចិន បំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាព ស្ថិរភាពក្នុងតំបន់

តូក្យូ៖ ការបដិសេធ របស់ក្រុងវ៉ាស៊ីនតោន លើការសន្យា របស់ខ្លួនលើសំណួរតៃវ៉ាន់ គឺប៉ះពាល់ ដល់ទាំងទំនាក់ទំនងចិន និងអាមេរិក និងសន្តិភាព និងស្ថិរភាពនៅអាស៊ី នេះបើតាមការលើកឡើង របស់លោក Atsushi Koketsu អ្នកប្រាជ្ញជប៉ុន នៅក្នុងបទសម្ភាសន៍ជាមួយកាសែតថ្មីៗនេះ។

លោក Koketsu សាស្ត្រាចារ្យកិត្តិយសនៅសាកលវិទ្យាល័យ Yamaguchi បានលើកឡើងថា ខណៈដែលរដ្ឋបាលអាមេរិកបច្ចុប្បន្ន បានអះអាងថា ខ្លួនប្រកាន់ខ្ជាប់នូវ គោលនយោបាយចិនតែមួយ វានៅតែអនុញ្ញាតឱ្យប្រធានសភា តំណាងរាស្រ្តលោកស្រី Nancy Pelosi ធ្វើទស្សនកិច្ចនៅតំបន់តៃវ៉ាន់ របស់ប្រទេសចិន ដែលមិនបង្កគ្រោះថ្នាក់អ្វីឡើយ ។

លោក Koketsu បានចង្អុលបង្ហាញថា នយោបាយអន្តរជាតិចាំបាច់ត្រូវបង្កើតឡើង នៅលើមូលដ្ឋាន នៃភាពជឿជាក់ និងទំនួលខុសត្រូវ ហើយដំណើរទស្សនកិច្ច របស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ បានបង្ហាញថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មិនគួរឱ្យទុកចិត្ត ឬទទួលខុសត្រូវនោះទេ។

ទាក់ទងនឹងសហរដ្ឋអាមេរិក ឥឡូវនេះកំពុងជំរុញយ៉ាងសកម្ម នូវកិច្ចសន្ទនាសន្តិសុខ Quadrilateral និង peddling “យុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក” លោក Koketsu បានកត់សម្គាល់ថា តាមរយៈការបន្ត សម្ពន្ធមិត្តយោធា ពហុជាតិទាំងនេះ សហរដ្ឋអាមេរិក កំពុងស្វែងរកអនុត្តរភាព ដោយផ្អែកលើឧត្តមភាព យោធា ។

លោក Koketsu បានបន្ដថា សម្ព័ន្ធភាព ជប៉ុន-អាមេរិកបច្ចុប្បន្ន និង “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” របស់ខ្លួនបម្រើគោល បំណងតែមួយគត់ ក្នុងការរក្សាអនុត្តរភាពរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ី ហើយនឹងគ្រាន់តែបង្កើនភាពតានតឹង និងអសន្តិសុខក្នុងតំបន់តែប៉ុណ្ណោះ។

អ្វីដែលអាស៊ីត្រូវការ នៅពេលនេះ គឺទំនួលខុសត្រូវផ្នែកនយោបាយ សម្រាប់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ដើម្បីជួយប្រទេស ក្នុងតំបន់ឱ្យរួចផុតពីភាពក្រីក្រ និងខិតខំដើម្បីភាពរុងរឿង ។ លោកបន្ថែមថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដែលស្នើឡើងដោយប្រទេសចិន គឺសំដៅជួយដល់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ី។

លោក Koketsu បានសម្តែងការព្រួយបារម្ភថា ថ្មីៗនេះ ប្រទេសជប៉ុន បានចូលរួមជាមួយសមាជិកផ្សេងទៀត នៃក្រុមប្រទេសទាំង៧ និងសហភាពអឺរ៉ុប ក្នុងការចេញសេចក្តីថ្លែងការណ៍ ដែលទាក់ទងនឹងតៃវ៉ាន់ខុស ហើយបានបោះពុម្ពក្រដាសសការពារជាតិ ឆ្នាំ២០២២ របស់ខ្លួន ដែលក្នុងនោះវាបានបំភាន់ អ្វីដែលគេហៅថា “ការគំរាមកំហែងរបស់ចិន” ចំពោះការបង្ហាញភាពត្រឹមត្រូវ នៃការបង្កើតយោធារបស់ខ្លួន។

លោក Koketsu បានកត់សម្គាល់ថា សហរដ្ឋអាមេរិក កំពុងព្យាយាមឈ្នះការប្រកួត ជាមួយប្រទេសចិន ដើម្បីសម្រេចបានអនុត្តរភាពសកលលោក Koketsu បានកត់សម្គាល់ដោយជំរុញឱ្យប្រទេសជប៉ុន កសាងទំនាក់ទំនងស្មើភាព ជាមួយសហរដ្ឋអាមេរិក ក៏ដូចជាទំនាក់ទំនងឯករាជ្យ និងមិត្តភាពជាមួយប្រទេសចិនជិតខាង ដើម្បីជួយរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top