ព័ត៌មានអន្តរជាតិ

រថភ្លើងល្បឿនលឿន នៃផ្លូវដែកហ្សាការតា-បានឌុង ត្រូវបានដឹកចេញពីកំពង់ផែ Qingdao ប្រទេសចិន

ថ្ងៃទី ២១ ខែសីហា រថភ្លើងល្បឿនលឿនមួយក្រុម និងរថភ្លើងធ្វើតេស្តចម្រុះមួយគ្រឿង នៃផ្លូវដែកហ្សាការតា-បានឌុងដែលប្រទេសចិននាំចេញទៅឥណ្ឌូណេស៊ី ត្រូវបានដឹកចេញពីកំពង់ផែ Qingdao ប្រទេសចិន ទៅកាន់ឥណ្ឌូណេស៊ី ដែលជាសញ្ញាកត់សម្គាល់ថារថភ្លើងល្បៀនលឿនដែលចិន នាំចេញជាលើកដំបូង បានចាប់ផ្តើមដឹកជញ្ជូនជាផ្លូវការ។

តាមការផ្សាយដំណឹងបានឱ្យដឹងថា ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងជាគម្រោងនិមិត្តសញ្ញា នៃកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ” និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងឥណ្ឌូណេស៊ី ហើយក៏ជាគម្រោងសាងសង់នៅក្រៅប្រទេស នៃផ្លូវដែកល្បឿនលឿនចិនដែលសាងសង់ឡើងជាប្រព័ន្ធ និងមានលក្ខណៈពេញលេញផងដែរ។

ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុង មានប្រវែងសរុប ១៤២ គីឡូម៉ែត្រ ល្បឿនលឿនបំផុត ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង បានប្រើបច្ចេកវិទ្យា និងស្តង់ដាចិនទាំងស្រុង បន្ទាប់ពីសាងសង់រួច វានឹងក្លាយទៅជាផ្លូវដែក ល្បឿនលឿនខ្សែទីមួយ នៃឥណ្ឌូណេស៊ីនិងអាស៊ីអាគ្នេយ៍៕  វិទ្យុមិត្តភាពកម្ពុជាចិន

To Top