បរទេស៖ ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរក្សាសន្តិភាពរបស់អង្គការណាតូនៅកូសូវ៉ូគួរតែ “ធ្វើការងាររបស់ពួកគេ” ក្នុងការការពារជនជាតិភាគតិចស៊ែប៊ី បើមិនដូច្នេះទេ រដ្ឋាភិបាលទីក្រុងបែលក្រាដ នឹងធ្វើវាដោយឯកតោភាគី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថានៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយបន្ទាប់ពីជួបជាមួយភាគីកូសូវ៉ូ ស៊ែប៊ី សុន្ទរកថារបស់លោក Vucuc កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការចរចារ ដែលមានសហភាពអឺរ៉ុបជាអ្នកសម្របសម្រួល រវាងមេដឹកនាំស៊ែប៊ី និងកូសូវ៉ូបានបរាជ័យ។
ចំណុចសំខាន់នៃវិវាទរវាងប្រទេសបាល់កង់ និងខេត្តបំបែកខ្លួន គឺការជំរុញរបស់កូសូវ៉ូ ក្នុងការប្រកាសឯកសារ អត្តសញ្ញាណស៊ែប៊ី និងស្លាកលេខរថយន្ត មិនត្រឹមត្រូវនៅលើទឹកដីរបស់ខ្លួន។
ជាលទ្ធផល ភាពតានតឹងបានផ្ទុះឡើង នៅចុងខែកក្កដា ដោយជនជាតិភាគតិចស៊ែប នៅភាគខាងជើងកូសូវ៉ូ បានបិទផ្លូវ និងដំឡើងរបាំង។ បន្ទាប់ពីការអន្តរាគមន៍របស់សហភាពអឺរ៉ុប កូសូវ៉ូបានយល់ព្រមពន្យាពេល វិធានការនេះរហូតដល់ថ្ងៃទី ១ ខែកញ្ញា៕ ប្រែសម្រួលៈ ណៃ តុលា