បរទេស៖ យោងតាមការប្រកាសអះអាង ដោយក្រសួងការបរទេស នៃរដ្ឋាភិបាលទីក្រុង Belgrade ប្រទេសស៊ែប៊ី កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាគណនេយ្យចំនួន៧ របស់ទូតស៊ែប៊ី ព្រមទាំងទូតនៅអាមេរិកផង ត្រូវបានបិទដោយTwitter។
ក្រសួងក៏បានបន្តដែរថាបានដាក់ពាក្យស្នើសុំ ធ្វើការដំណើរការឡើងវិញ នូវគណនេយ្យទាំងអស់នោះហើយរិះគន់ចំៗ ថាគឺជាសកម្មភាពប្រឆាំងទៅនឹង ប្រជាធិបតេយ្យនៅក្នុងប្លុកអឺរ៉ុប ហើយក៏ជាសកម្មប្រឆាំង ទៅនឹងការបញ្ចេញមតិដោយសេរីភាពផង។
គួរឲ្យដឹងដែរថាស្ថានទូតទាំង៧នោះ មានដូចជាស្ថានទូតនៅអាមេនី នៅហ្គាណា នៅអ៊ីរ៉ង់ នៅឥណ្ឌូនេស៊ី នៅគុយវ៉ែត នៅនេហ្ស៊ីរីយ៉ា និងនៅហ្ស៊ីមបាវេផងដែរ ត្រូវបានបិទតាំងតែពីថ្ងៃទី១៨ខែសីហាមកម្ល៉េះ៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
