DAP News

ព័ត៌មានអន្តរជាតិ

លុយអឺរ៉ូ ធ្លាក់ចុះក្រោមលុយដុល្លារ ជាលើកទី២

បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាលុយអឺរ៉ូ បានធ្លាក់ចុះក្រោម លុយដុល្លារជាលើកទី២ហើយ អស់រយៈពេលជាងមួយខែកន្លងមកនេះ ហើយវាបានបង្កការភ័យខ្លាច ចំពោះអ្នកវិនិយោគថាវិបត្តិសេដ្ឋកិច្ច នឹងកើតមានធ្ងន់ធ្ងរ នៅក្នុងប្លុកនេះជាមិនខាន។

លុយអឺរ៉ូបានធ្លាក់ចុះយ៉ាងខ្លាំង ទៅត្រឹម១អឺរ៉ូស្មើនឹង០,៩៩៣៥ដុល្លារ កាលពីពេលចុងក្រោយ គឺជាតួលេខទាបបំផុត មិនធ្លាប់មានរយៈពេលជាច្រើន ទសវត្សហើយក្រោយពេល ដែលវាមានតម្លៃស្មើនឹង ១,០៣ដុល្លារម្តងកាលពីដើមខែនិងស្មើនឹង១,១៥ដុល្លារ កាលពីខែកុម្ភៈ។

តាមរយៈការព្យាករណ៍ដោយ The Morgan Stanley បានព្រមានថាលុយអឺរ៉ូនឹងបន្តធ្លាក់បន្ថែមទៀត ទៅដល់០,៩៧ដុល្លារប៉ុណ្ណោះ ក្នុងត្រីមាសទី៣នេះ និងគឺជាការធ្លាក់ចុះ ដែលមិនធ្លាប់មានតាំងតែពីឆ្នាំ២០០០ ខណៈដែល Nomura International បានព្យាករណ៍ថាលុយអឺរ៉ូនឹងធ្លាក់ដល់ ០,៩៧៥ដុល្លារនៅត្រឹមដំណាច់ខែកញ្ញា៕ ប្រែសម្រួល៖ស៊ុនលី

To Top