ប៉េកាំង៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការផ្ញើសារទៅសួរសុខទុក្ខ បង្ហាញពីការព្រួយបារម្ភ ចំពោះនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដែលកំពុងមានផ្ទុកវិរុសកូវីដ។
នៅក្នុងសេចក្តីលំអិត នៃសារសួរសុខទុក្ខលោកប្រធានាធិបតី Xi បានបញ្ជាក់ថាក្រោយលោក បានទទួលដំណឹងថា លោក Kishida មានវិជ្ជមានកូវីដលោក Xi សូមជូនពរឲ្យលោកនាយករដ្ឋមន្ត្រី មានសុខភាពល្អ និងអាចជាសះស្បើយ ពីជំងឺនេះបានឆាប់រហ័សបំផុត។
ក្នុងឱកាសនៃខួបអនុស្សាវរីយនៃឆ្នាំទី៥០ ទំនាក់ទំនងការទូតជាធម្មតាឡើងវិញ រវាងចិននិងជប៉ុនលោក Xi ក៏បាននិយាយដែរថាលោកពិតជារំពឹងទុកថានឹងបន្តធ្វើការ ជាមួយនឹងលោក Kishida បន្តទៀតក្នុងការបង្កើនទំនាក់ទំនងរវាងគ្នា និងដើម្បីឈានទៅដល់ដំណាក់កាលថ្មីមួយទៀត នៃចំណងមិត្តភាព។
គួរឲ្យដឹងដែរថា ក្នុងថ្ងៃជាមួយគ្នានេះដែរ លាកនាយករដ្ឋមន្ត្រីចិន Li Keqiang ក៏បានធ្វើការផ្ញើលិខិត សួរសុខទុក្ខនិងជូនពរ ចំពោះលោកនាយករដ្ឋមន្ត្រីជប៉ុនផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
