ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ហាមមិនឲ្យមានការ​ប្រមូល​ផ្តុំ​ ក្នុង​ថ្ងៃ​បុណ្យ​ឯករាជ្យ ដោយ​ខ្លាច​មានការ​វាយ​ប្រហារ ​ដោយ​គ្រាប់​រ៉ុក្កែត ​របស់​រុស្ស៊ី

គៀវ៖ អាជ្ញាធរ របស់ប្រទេសអ៊ុយក្រែន បានហាមឃាត់ការប្រារព្ធ ពិធីជាសាធារណៈក្នុងសប្តាហ៍នេះ ដើម្បីរំលឹកដល់ឯករាជ្យភាពពីការគ្រប់គ្រងរបស់សូវៀត ដែលគ្រប់គ្រងដោយរុស្ស៊ី ហើយទីក្រុង Kharkiv ជាទីក្រុងធំទីពីររបស់ខ្លួន បានប្រកាសបម្រាមគោចរដោយសារតែការគំរាមកំហែង កាន់តែខ្លាំងឡើង នៃការវាយប្រហាររបស់រុស្ស៊ី។

នៅជិតជួរមុខនៅភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ី បានបាញ់គ្រាប់រ៉ុក្កែត ចូលទៅក្នុងទីក្រុងភាគខាងត្បូងអ៊ុយក្រែន ជាច្រើននៅភាគខាងជើង និងខាងលិចនៃរោងចក្រ ថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ដែលចាប់បានដោយកងកម្លាំងរុស្ស៊ីភ្លាមៗ បន្ទាប់ពីពួកគេបានឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ។

ការបាញ់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែត នៅក្នុងតំបន់នៃបរិវេណ រោងចក្រនុយក្លេអ៊ែរ Zaporizhzhia នៅលើច្រាំងទន្លេ Dnipro ភាគខាងត្បូង ដែលកាន់កាប់ដោយរុស្ស៊ី បានធ្វើឱ្យមានការភ័យខ្លាច ចំពោះគ្រោះមហន្តរាយនុយក្លេអ៊ែរ និងនាំឱ្យមានការអំពាវនាវ ឱ្យតំបន់ជុំវិញនោះគ្មានយោធា។

ប្រទេសរុស្ស៊ី បានចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថា “ប្រតិបត្តិការយោធាពិសេស” កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដើម្បីការពារប្រទេសជិតខាង ដែលតូចជាងរបស់ខ្លួន និងការពារសហគមន៍ ដែលនិយាយភាសារុស្សី។  អ៊ុយក្រែន និង​ក្រុម​អ្នក​គាំទ្រ ​លោក​ខាង​លិច​បាន​ចោទ​ក្រុង​មូស្គូ​ពី​ការ​ធ្វើ​សង្រ្គាម​ ដណ្តើម​យក​រចនាប័ទ្ម​ចក្រភព។

អាជ្ញាធរក្នុងតំបន់ក្នុងទីក្រុងគៀវ បានហាមឃាត់ព្រឹត្តិការណ៍ សាធារណៈធំៗ ការជួបជុំ និងការជួបជុំផ្សេងទៀត ដែលទាក់ទងនឹងខួបក្នុងរដ្ឋធានីចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ ដោយសារលទ្ធភាពនៃការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត នេះបើយោងតាមឯកសារដែលចេញផ្សាយដោយរដ្ឋបាល យោធាទីក្រុងគៀវ និងចុះហត្ថលេខា ដោយប្រធានលោក Mykola Zhyrnov ។ 

លោក Ihor Terekhov អភិបាលក្រុង Kharkiv នៅភាគឦសានប្រទេសអ៊ុយក្រែន ដែលស្ថិតក្រោមការទម្លាក់គ្រាប់បែកពីរុស្សី រយៈចម្ងាយឆ្ងាយញឹកញាប់ និងបណ្តាលឲ្យមានមនុស្សស្លាប់ បានបន្តបម្រាមគោចរពេញមួយយប់ ដែលនឹងដំណើរការចាប់ពីម៉ោង ៤រសៀលតទៅ ដល់ម៉ោង ៧ ព្រឹក ចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍៕ ប្រែសម្រួល ឈូក បូរ៉ា

To Top