ព័ត៌មានអន្តរជាតិ

ការចរចារំសាយ អាវុធនុយក្លេអ៊ែរ ឈានដល់វគ្គចុងក្រោយ ប៉ុន្ដែការមូលមតិគ្នា ស្ថិតក្នុងភាពមិន ប្រាកដ ប្រជានៅឡើយ

តូក្យូ ៖ សន្និសីទស្តីពីការរំសាយ អាវុធនុយក្លេអ៊ែរ បានឈានចូលដល់ដំណាក់ កាលចុងក្រោយ នៃកិច្ចប្រជុំពេញអង្គកាលពីថ្ងៃច័ន្ទ ចំពេលមានការកើនឡើង នូវភាពមិនច្បាស់លាស់ថា តើសមាជិកអាចឈាន ដល់កិច្ចព្រមព្រៀងមួយ ដោយការបញ្ចប់កាលពីថ្ងៃសុក្រ នៃសម័យប្រជុំរយៈពេលជិតមួយខែ ឬយ៉ាងណា ។

គណៈកម្មាធិការទាំងបី នៅក្រោមសន្និសិទ្ធពិនិត្យ សន្ធិសញ្ញាមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ នៅទីស្នាក់ការកណ្តាល របស់អង្គការសហប្រជាជាតិ នីមួយៗបានបញ្ជូន របាយការណ៍សេចក្តីព្រាង មិនទាន់ចប់ទៅ លោកប្រធាន Gustavo Zlauvinen ដោយបង្ហាញពីគម្លាតធំ ក្នុងចំណោមគណៈប្រតិភូ ក្នុងកិច្ចប្រជុំលើកដំបូង ចាប់តាំងពីឆ្នាំ២០១៥ ។

បញ្ហាបន្លាមួយ គឺជាជម្រើស នៃឃ្លាក្នុងការដោះស្រាយស្ថានភាពជុំវិញរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន។ បញ្ហា នេះ ត្រូវ បាន ពិភាក្សា ដោយ គណៈកម្មាធិការសំខាន់ទីពីរ នៃសន្និសីទ ដែលមានភារកិច្ច ដោះស្រាយ បញ្ហាមិនរីកសាយភាយនុយក្លេអ៊ែរ។

កំណែចុងក្រោយនៃរបាយការណ៍ ស្តីពីការជជែកដេញ ដោលរបស់គណៈកម្មាធិការ លើកឡើងថា សន្និសិទ NPT បង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង របស់ខ្លួនចំពោះ “ការបាត់បង់ការគ្រប់គ្រង ដោយអាជ្ញាធរមានសមត្ថកិច្ច របស់អ៊ុយក្រែន លើទីតាំងបែបនេះ ដោយសារសកម្មភាពយោធា ដែលធ្វើឡើងដោយសហព័ន្ធរុស្ស៊ី” ។

ក្នុងអំឡុងពេល នៃកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទ ប្រទេសរុស្ស៊ី បានទាមទារឱ្យសម័យប្រជុំពេញអង្គឡើងវិញ នូវការអនុម័តដោយលើកឡើងថា អាវុធរបស់អ៊ុយក្រែន បានកំណត់គោលដៅរោង ចក្រនុយក្លេអ៊ែរខាងលើនេះ។

ជម្លោះបាននិងកំពុង កើតឡើង នៅក្នុងបរិវេណ រោងចក្រ នុយក្លេអ៊ែរ ចាប់តាំងពីរុស្ស៊ី បានរឹបអូស យកវាក្នុងខែមីនា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

គួរបញ្ជាក់ថា ការធានាសុវត្ថិភាព នៃរោងចក្រនុយក្លេអ៊ែរ ដ៏ធំបំផុតនៅអឺរ៉ុប គឺ ជាប្រធានបទ នៃការព្រួយបារម្ភ ជាអន្តរជាតិ ហើយក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិ បានសម្រេចកោះប្រជុំ ជាបន្ទាន់លើបញ្ហានេះ នៅថ្ងៃអង្គារនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top